សមាគម​ទេសចរណ៍​ ៖ នៅ​ខេត្តសៀមរាប​មិន​ទាន់​មាន​ការរៀបចំ​សេវាកម្ម​ទទួល​ទេសចរ​

2021/05/13 09:12:25 pm        83

ភ្នំពេញ ៖ អ្នកបម្រើ​សេវាកម្ម​ទេស​ចរណ៍​ក្នុង​ខេត្ដ​សៀមរាប ​មិនទាន់​បាន​រៀបចំ​សេវាកម្ម​របស់​ខ្លួន​ទេ ដើម្បី​ទទួល ​ទេសចរ ដោយសារ​ភាព​ស្រពិចស្រពិល​នៃ​វិបត្តិ​កូ​វីដ​-១៩ ​ព្រោះថា ​ការ​រៀប​ចំនេះ ត្រូវការ​ចំណាយ​ថវិកា ច្រើន​។ នេះ​បើ​តាម​ការ​អះអាង​របស់​ប្រធាន​សមាគម​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​។

លោក ហ្វី​លី​ប កៅ ប្រធាន​សមាគម​ក្លឹប​ទេសចរណ៍​សៀមរាប ​ហៅ​កាត់​ថា STC បាន​ប្រាប់​BTV នៅ​ថ្ងៃទី​១៣ ខែឧសភា​នេះ​ថា ក្រុម​ប្រតិ​ប​ត្ដិករ​ទេសចរណ៍ ​បាន​នឹង​កំពុង​ដាក់​សំណើរ​ទៅ​អាជ្ញាធរ និង​ក្រសួង​ពាក់ព័ន្ធ​ ដើម្បី​សុំ​វ៉ាក់សាំង​សម្រាប់​ចាក់​ឱ្យ​ក្រុម​ប្រតិបត្ដិករ​ទេសចរណ៍​ជា​មុនសិន ​ដើម្បី​ធ្វើយ៉ាងណា ​អាច​កាត់បន្ថយ​ហានិភ័យ​ នៃ​ការ​ឆ្លង​ជំងឺ​កូ​វីដ​១៩​។​ បច្ចុប្បន្ននេះ ​មាន​ភ្ញៀវ​ទេសចរ​តិចតួច ​បាន​ទៅ​កម្សាន្ត ​នៅ​រមណីយដ្ឋាន​ផ្សេង​នៅក្នុង​ខេត្ដ​នេះ ​ក្រោយ​ពេល​ដែល​រាជរដ្ឋាភិបាល បាន​ឱ្យ​ដំណើរការ​ឡើងវិញ​នូវ រមណីយដ្ឋាន​ទេសចរណ៍​នៅ​ក្នុង​ស្រុក​ទូទាំ​ងប្រទេស​។

លោក​ បាន​បន្ដថា ចំណែក​ការ​បើក​ដំណើរការ​ឡើងវិញ​នូវ​សេវា​ផ្ទះសំណាក់ សណ្ឋាគារ ​ឬ ​ការរៀប ចំ​កន្លែង​ទេសចរណ៍​ផ្សេងៗ ​នៅ​មិនទាន់​បាន​រៀបចំ​ឱ្យ​ល្អ​ដូច​មុន​ការ​ផ្ទុះ​ជំងឺ​កូ​វីដ​១៩ ​នៅឡើយ​ទេ​។ ការបើក ​ទេសចរណ៍​ឡើងវិញ ប្រតិ​ប​ត្ដិករ​ទេសចរណ៍​ ត្រូវ​ធានា​សុវត្ថិភាព​ឲ្យ​បាន​ដល់​ផ្ញៀវទេសចរ​។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ​សៀមរាប លោក ង៉ូ​វ សេង​កាក់ ​បាន​បញ្ជាក់ថា ​នៅក្នុង​ខេត្ដ​សៀមរាប បាន​នឹង​កំពុង​អភិវឌ្ឍ​ផ្លូវ​៣៨​ខ្សែ​នៅក្នុង​ក្រុង​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទី​តាំង​សណ្ឋាគារ ឬ​ផ្ទះ​សំណាក់​។ កន្លែង​បម្រើ​សេវាកម្ម​ទេសចរណ៍​ខ្លះ ​បន្ដ​បិទ​នៅឡើយ​ ដោយ​បារម្ភ​ការ​ឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ​។ លោក​ បាន​បន្ដថា ​តែ​ទោះជា​យ៉ាងណាក៏ដោយ​ មក​ទល់ពេលនេះ ​មាន​ទេសចរ​ក្នុងស្រុក​តិចតួច ប៉ុណ្ណោះ បាន​ចេញ​ធ្វើដំណើរ​កម្សាន្ត​៕

​អត្ថបទ​៖ ឈិ​ត សា​វី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        205
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm