ក្រសួងការងារ ប្រកាសដាក់ឱ្យដំណើរការប្រព័ន្ធជាតិវាយតម្លៃទទួលស្គាល់ការសិក្សាពីមុនពីចម្ងាយ

2023/06/26 04:29:35 pm        525

ភ្នំពេញ៖ អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបចេ្ចកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៦ មិថុនា ឆ្នាំ២០២៣នេះ បានរៀបចំពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធជាតិវាយតម្លៃទទួលស្គាល់

ការសិក្សាពីមុនពីចម្ងាយ សម្រាប់ការវាយតម្លៃផ្អែកលើសមត្ថភាព និងផ្តល់គុណវុឌ្ឍិជាតិកម្ពុជា (National E-RPL Platform) ដើម្បីបង្កភាពងាយស្រួលទៅលើប្រព័ន្ធដែលមានស្រាប់ តាមរយៈការពង្រីកដំណើរការវាយតម្លៃឱ្យកាន់តែកៀកទៅនឹងកម្មករ និងពលករដែលមានជំនាញ។

ពិធីនេះ បានប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ ក្រោមវត្តមានរបស់ឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី GWYNETH WONG នាយិកាប្រចាំប្រទេស អង្គការភ្លែនអន្តរជាតិកម្ពុជា និងមានការអញ្ញើញចូលរួម​ពី​មន្រ្តីថ្នាក់​ដឹកនាំ និងមន្រ្តីរាជការក្រសួងការងារ និងភ្ញៀវកិត្តិសជាតិ និងអន្តរជាតិសរុបប្រមាណ ៨០នាក់។

សូមបញ្ជាក់ថា ប្រព័ន្ធជាតិវាយតម្លៃទទួលស្គាល់ការសិក្សាពីមុនពីចម្ងាយ សម្រាប់ការវាយតម្លៃផ្អែក​លើសមត្ថភាព​ និងផ្តល់គុណវុឌ្ឍិជាតិកម្ពុជានេះមានគោលបំណងជួយដល់សិស្សានុសិស្ស និស្សិត កម្មករ និងពលករដែលទទួលបានជំនាញពីការអប់រំបណ្តុះបណ្តាលក្រៅប្រព័ន្ធ និងមិនផ្លូវការ អាចមានឱកាសមកទទួលការវាយតម្លៃសមត្ថភាពផ្ទាល់ខ្លួន ដើម្បីទទួលបានវិញ្ញាបនបត្រ​គុណវុឌ្ឍិជាតិ ឬវិញ្ញាបនបត្រសមត្ថភាព ​ឬលិខិតបញ្ជាក់សមត្ថភាព ដែលអាចយកទៅប្រើប្រាស់​ក្នុងការស្វែងរកការងារ បង្កើនប្រាក់បៀវត្ស និងជាពិសេសអាចបន្តការអប់រំបណ្តុះបណ្តាលកម្រិត​ខ្ពស់​បន្តបន្ទាប់នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស​ និងវិជ្ជាជីវៈសាធារណៈ ឯកជន សមាគម-អង្គការមិនមែនរដ្ឋាភិបាល ដែលនេះជាការចូលរួមចំណែកក្នុងដំណើរការសិក្សា​ពេញមួយ​ជីវិត សម្រាប់ប្រជាពលរដ្ឋកម្ពុជា៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        156
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        108
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm