ក្រុមមន្ត្រីមើលឃើញថា លោក Putin ចុះខ្សោយ ខណៈភាពចលាចលនៅរុស្ស៊ីបង្ហាញពីការបែកបាក់ផ្ទៃក្នុង

2023/06/26 04:52:00 pm        226

រុស្ស៊ី៖ ប្រមុខការទូតសហរដ្ឋអាមេរិកលោកAntony Blinken បាននិយាយថា បញ្ហាប្រឈមដែលមិនធ្លាប់មានចំពោះលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ដោយប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលវ៉ែកណាគ្រុប(Wagner Group) បានបង្ហាញពីការបែកបាក់កម្លាំងក្នុងការដឹកនាំរបស់លោក ដែលអាចចំណាយពេលដោះស្រាយជាច្រើនសប្ដាហ៍ ឬច្រើនខែ ខណៈប្រទេសចិន ដែលជាសម្ព័ន្ធមិត្តរបស់ប្រទេសរុស្ស៊ី និយាយថាខ្លួនគាំទ្រទីក្រុងមូស្គូ ក្នុងការការពារស្ថិរភាពជាតិ។ 

ក្នុងបទសម្ភាសន៍ជាបន្តបន្ទាប់តាមទូរទស្សន៍ លោក Blinken និងក្រុមសមាជិកសភាសហរដ្ឋអាមេរិក បាននិយាយថា ភាពចលាចលកាលពីថ្ងៃសៅរ៍ នៅក្នុងប្រទេសរុស្ស៊ី បានធ្វើឲ្យឥទ្ធិពលរបស់លោក Putin ចុះក្រោយក្នុងមធ្យោបាយជាច្រើនដែលអាចជួយដល់ការវាយបករបស់អ៊ុយក្រែន លើកងកម្លាំងរុស្ស៊ី ក្នុងទឹកដីរបស់ខ្លួន ខណៈកំពុងផ្ដល់ផលប្រយោជន៍ដល់បណ្ដាប្រទេសជិតខាងរុស្ស៊ីរួមទាំងប៉ូឡូញ និងរដ្ឋក្នុងតំបន់បាល់ទិក។ 

លោក Blinken បាននិយាយនៅក្នុងកម្មវិធីព័ត៌មាន ABC’s This Week ថា ខ្ញុំគិតថាយើងមើលពុំឃើញពីចំណាត់ការចុងក្រោយទេ បន្ទាប់ពីការងើបបះបោរធ្វើឡើងដោយប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល វ៉ែកណាគ្រុប លោក យេវ ហ្គីនី ព្រីហ្គូស៊ីន(Yevgeny Prigozhin) ។ 

លោកថា ភាពតានតឹងទាំងឡាយ ដែលបង្កឲ្យផ្ទុះសកម្មភាពឡើង បាននិងកំពុងរីកកាន់តែធំជាច្រើនខែទៀត និងបានបន្ថែមការគំរាមកំហែងដល់បញ្ហាផ្ទៃក្នុងដែលអាចប៉ះពាល់ដល់សមត្ថភាពយោធារបស់ក្រុងមូស្គូ នៅអ៊ុយក្រែន។ 

យោងតាមសារព័ត៌មាន The Washington Post និង New York Times ទីភ្នាក់ងារចារកម្មអាមេរិកបានប្រមូលសញ្ញាប៉ុន្មានថ្ងៃមុនដែលពេលលោក Prigozhin កំពុងរៀបចំកងទ័ពរបស់លោកដើម្បីបះបោរ ដោយក្រុមមន្ត្រីបានផ្ដល់របាយការណ៍នៅសេតវិមាន មន្ទីរបញ្ចកោណ និងនៅវិមាន Capitol Hill អំពីភាពចលាចលយ៉ាងរំជើបរំជួល មួយថ្ងៃមុនពេល Prigozhin ក្រោកប្រឆាំងនឹងមេដឹកនាំយោធារុស្ស៊ី គឺលោក Sergei Shoigu ដោយទាមទារឲ្យលោក Shoigu លាលែងពីតំណែង៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm