ភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យមានទឹកជំនន់នៅទូទាំងប្រទេសឈីលី ខណៈការជួយសង្គ្រោះកំពុងធ្វើឡើង

2023/06/26 07:07:33 pm        94

ឈីលី៖ ភ្លៀងធ្លាក់ខ្លាំងបានវាយលុកមកលើប្រទេសឈីលី រយៈពេលជាច្រើនថ្ងៃចាប់តាំងពីថ្ងៃពុធ ដែលបណ្តាលឱ្យមានទឹកជំនន់ បំណាក់ដី និងគ្រោះមហន្តរាយផ្សេងទៀតនៅក្នុងតំបន់ភាគកណ្តាល និងភាគខាងត្បូង ហើយបានបណ្តាលឱ្យមនុស្សជាង៤០០នាក់ បាត់បង់លំនៅឋាន និងប្រជាជនប្រហែល៣៧.០០០ នាក់ គ្មានអគ្គិសនីប្រើប្រាស់។ បន្ថែមលើនេះ ផ្នែកមួយចំនួននៅរដ្ឋធានី Santiago បានជួបប្រទះការដាច់ទឹក និងការបិទសាលារៀន ដោយសារតែភ្លៀងធ្លាក់ខ្លាំង និងបណ្តាលមកពីទឹកជំនន់។ 

រដ្ឋាភិបាលឈីលី បានចេញការប្រកាសអាសន្នពណ៌ក្រហមសម្រាប់ខេត្ត San Felipe និង Los Andes ក្នុងតំបន់ Valparaiso ជាតំបន់មានប្រជាជនច្រើនបំផុតទីពីរនៅក្នុងប្រទេស បន្ទាប់ពីតំបន់ទីក្រុង Santiago នៅភាគអាគ្នេយ៍។ ខេត្តទាំងពីរ បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយទឹកជំនន់ ដែលកំពុងជំរុញឱ្យអង្គភាពសេវាបង្ការនិងឆ្លើយតបគ្រោះមហន្តរាយជាតិប្រទេសឈីលី ចេញបញ្ជាជម្លៀសប្រជាជនដែលរស់នៅក្បែរតំបន់ទឹកជំនន់។

ពលរដ្ឋដែលរងផលប៉ះពាល់មកពីទីក្រុង Santiago បាននិយាយថា ទឹកទន្លេ បានហូរប្រៀបច្រាំង។ ទឹកជំនន់នៅពេលយប់បានបំផ្លាញអ្វីៗគ្រប់យ៉ាង ហើយមានសំរាមច្រើនកកជាប់គ្រប់ទីកន្លែង។ អ្វីៗទាំងអស់ស្ថិតនៅរាយប៉ាយ និងគ្មានសណ្តាប់ធ្នាប់។ រដ្ឋាភិបាលក្នុងតំបន់ San Diego កំពុងរៀបចំផ្នែកពាក់ព័ន្ធ ដើម្បីសម្អាតផ្លូវ និងផ្តល់ទីជម្រកថ្មីដល់គ្រួសារដែលរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង។ 

មនុស្សជិត៦០០នាក់ បានមករស់នៅក្នុងទីជម្រកក្នុងតំបន់ និងមនុស្ស ៦៧ នាក់បានរងរបួស។ បច្ចុប្បន្ន យើងមានមនុស្ស២.៥០០នាក់ ដែលរស់នៅដាច់ស្រយាលនៅផ្នែកលើតំបន់ជ្រលងភ្នំ Maipo ។ លោក Claudio Orrego អភិបាលតំបន់ទីក្រុង Santiago បាននិយាយថារថយន្តបានរុញចេញកម្ទេចកម្ទីនៅតាមដងផ្លូវ ហើយក្រសួងសាធារណការរបស់ប្រទេសឈីលីកំពុងធ្វើការនៅតំបន់នោះ។

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm