គ.ជ.ប បិទបញ្ចប់ការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតថ្ងៃនេះ

2023/06/26 07:52:58 pm        157

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃនេះ បានបិទបញ្ចប់ការចុះចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតជូនប្រជាពលរដ្ឋតាមខ្នងផ្ទះជាផ្លូវការ ខណៈក្រុមការងារបានចែកជូនបណ្ណនេះដល់ដៃប្រជាពលរដ្ឋបានចំនួនជាង ៨ លាននាក់។

ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងនៅថ្ងៃទី២៦ ខែមិថុនានេះថា ដំណើរការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតឈានដល់ថ្ងៃបិទបញ្ចប់នៃការចុះចែកដោយផ្ទាល់ជូនប្រជាពលរដ្ឋតាមឃុំ ភូមិ និងតាមខ្នងផ្ទះ ដែលមកទល់ពេលនេះការចែកជូនដល់ដៃប្រជាពលរដ្ឋបាន​ចំនួន​ជាង ៨ លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីជាង ៩លាន ៧សែននាក់។

ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា ប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនេះប្រជាពលរដ្ឋអាចភ្ជាប់មក នាអំឡុង​ពេលអញ្ជើញទៅបោះឆ្នោត ដើម្បីកាន់តែងាយស្រួល ​និងឆាប់រហ័សដល់ការស្វែងរកឈ្មោះ និង​ការិយាល័យ ដែលពន្លឿនឲ្យការបោះឆ្នោតរបស់បងប្អូនប្រជាពលរដ្ឋកាន់តែលឿនជាងមុន។

ឯកឧត្តមរម្លឹកដែរថា ​ក្នុងចំណោមឯកសារបម្រើការបោះឆ្នោត គឺមានតែអត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​មួយប៉ុណ្ណោះ ​ប៉ុន្តែក្នុងករណីប្រជាពលរដ្ឋជួបបញ្ហាបាត់ ឬខូចអត្តសញ្ញាប័ណ្ណអាចស្នើ​ឯកសារបញ្ជាក់អត្តសញ្ញាណពីគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោតរបស់ខ្លួនពីថ្ងៃនេះ​រហូត​ដល់ថ្ងៃទី២១ កក្កដា មុនមួយថ្ងៃនៃការបោះឆ្នោតនាថ្ងៃទី២៣ កក្កដា ខែក្រោមនេះ ៕អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        69
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        60
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm