អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​ សម្រេច​បិទ​ខ្ទប់​ភូមិ​មួយ​ក្នុង​ក្រុង​ក្រោយ​មាន​ករណី​វិជ្ជមាន​កូ​វីដ​-១៩

2021/05/13 10:01:40 pm        34

កំពង់ឆ្នាំង ៖ អាជ្ញាធរខេត្ត​កំពង់ឆ្នាំង ​​នៅថ្ងៃនេះ​ បានសម្រេច​បិទ​ខ្ទប់​ភូមិ​កណ្តាល ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ​ក្រោយពី​បាន​រក ឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩​ លើ​គ្រួសារ​អ្នកកាសែត​ចំនួន​៤​នាក់ និង​បាន​ឆ្លង​រាល​ដល់​មនុស្ស​២​នាក់ ​បន្ថែមទៀត​។

លោក ស្រ៊ន សំឫទ្ធី អភិបាលរង​ខេត្ត និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​កំពង់ឆ្នាំង បានឱ្យដឹងថា ក្រោយពី​បាន​រកឃើញ មនុស្ស​៤​នាក់​មាន​វិជ្ជមាន​កូ​វីដ​១៩ ​នៅក្នុង​ភូមិ​កណ្តាល ​សង្កាត់​ផ្សារឆ្នាំង​រួចមក ក្រុមការងារ​ឆ្លើយតប​បន្ទាន់​ និង​អាជ្ញា​ធរមាន សមត្ថកិច្ច ​បាន​ខិតខំ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា ​និង​ទីតាំង​ភ្លាមៗ ក្នុងនោះ​ក្រុមការងារ បាន​បន្ត​រក​ឃើញ​មនុស្ស​២​នាក់ ​បន្ថែមទៀត មាន​ផ្ទុក​វិជ្ជមាន​កូ​វីដ​១៩ ម្នាក់​រស់នៅក្នុង​សង្កាត់​ប្អេ​រ និង​ម្នាក់ទៀត​រស់នៅក្នុង​សង្កាត់​កំពង់ឆ្នាំង​។ ចំណែក​ភូមិ កណ្តាល សង្កាត់​ផ្សារឆ្នាំង ដែល​ជា​កន្លែង​ផ្ទុះ​ការឆ្លង​រាលដាល​កូ​វីដ​១៩​ចំនួន​៤​នាក់​ ក្នុង​គ្រួសារ​តែ​១​នោះ ត្រូវបាន​បិទ​ខ្ទប់ ​ដោយ​មិន​អនុញាត​ឱ្យ​មាន​អ្នកចេញ​ចូល​ឡើយ ហើយ​ការបិទ​ខ្ទប់​នេះ​ត្រូវ​បន្ត​រហូត​មានការ​ជូនដំណឹង​ជាថ្មី​។ ចំណែក អ្នក​ជាប់ ពាក់ព័ន្ធ​ជិត​១០០​នាក់ ​កំពុង​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ នៅតាម​ផ្ទះ រង់ចាំ​ការ​យក​សំណាក​តេស្ត​រក​មេរោគ​កូ​វីដ​១៩​។

លោក​ បាន​បន្តថា ក្រៅពី​បិទ​ខ្ទប់​ភូមិ​កណ្តាល ​សង្កាត់​ផ្សារឆ្នាំង​ហើយ ក្រុមការងារ​ចម្រុះ​របស់​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង ​សហការ​ជាមួយ​កងកម្លាំង​នគរបាល​ និង​អាវុធហត្ថ កំពុង​បន្ត​ចុះ​ស្រាវជ្រាវ​រក​ទីតាំង ​និង​អ្នក​ពាក់ព័ន្ធ​នៅក្នុង​ផ្សារឆ្នាំង សង្កាត់ ផ្សារឆ្នាំង និង​ផ្សារលើ ​សង្កាត់​ផ្សារឆ្នាំង ​បន្តទៀត ព្រោះ​អ្នក​កើត​កូ​វីដ​១៩ ​បាន​ចេញ​ចូល​ផ្សា​រទាំង​២​នេះ មុន​រក​ឃើញ​វិជ្ជមាន កូ​វីដ​១៩​។

លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​១១ ទី​១២ និង​ទី​១៣ ខែឧសភា​នេះ ​មន្ទីរ​សុខាភិបាល បាន​រក​ឃើញ​អ្នក​ផ្ទុក​វិជ្ជមាន​កូ​វីដ​១៩ ​ចំនួន​៨​នាក់​ ក្នុងនោះ​ មាន​កុមារ​ចំនួន​២​នាក់​ នៅក្នុង​ក្រុង​កំពង់ឆ្នាំង​។ ​ចាប់តាំងពី​ព្រឹត្តិការណ៍​២០​កុម្ភៈ ​មកដល់​ថ្ងៃទី​១៣ ខែឧសភា​នេះ ​នៅក្នុង​ខេត្តកំពង់ឆ្នាំង​ មាន​អ្នក​ឆ្លង​កូ​វីដ​១៩ ចំនួន​៣៧​នាក់​ ក្នុងនោះ​ស្លាប់​២​នាក់ ជាសះស្បើយ​ចំនួន​៤​នាក់ ​និង​កំពុង​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រឡាច និង​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ​ចំនួន​៣១​នាក់​។ អាជ្ញាធរខេត្ត ​និង​មន្ទីរ​សុខាភិបាល បាន​ត្រៀម​រួចរាល់​ហើយ​នូវ​ទីតាំង ​សម្រាប់​ដាក់​ឱ្យ​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ​ដែល​មាននៅ​ស្រុក​កំពង់ត្រឡាច ស្រុក​ទឹកផុស និង​ស្រុក​បរិបូណ៌​ផងដែរ ព្រោះ​ ចំនួន​អ្នក​វិជ្ជមាន កាន់តែ​ច្រើនឡើង តែ​សុទ្ធតែជា​ករណី​នាំចូល​ពី​ភ្នំពេញ​ទាំងអស់​៕

​អត្ថបទ​៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        82
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        174
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm