នាយករដ្ឋមន្រ្តីកាណាដាលោក Trudeau ធ្វើដំណើរទៅអ៊ីស្លង់ដើម្បីជួបបណ្ដាមេដឹកនាំក្រុមប្រទេសឣឺរុបខាងជើង

2023/06/26 10:23:28 pm        95

កាណាដា ៖ លោក Justin Trudeau នាយករដ្ឋមន្រ្តីនៃប្រទេសអាណាណាបានធ្វើដំណើរទៅកាន់ប្រទេស​អ៊ីស្លង់​កាល​ពី​ថ្ងៃអាទិត្យ (២៥ មិថុនា) ដើម្បីចូលរួមក្នុងកិច្ចប្រជុំរបស់បណ្ដានាយករដ្ឋមន្រ្តីនៃក្រុមប្រទេសឣឺរុបខាងជើង (Nordic) ក្នុងនាមជាភ្ញៀវពិសេស។

ដំណើរទស្សនកិច្ចរបស់លោក Trudeau ត្រូវបានកំណត់ដើម្បីពង្រឹងភាពជាដៃគូរបស់ប្រទេស​កាណាដាជាមួយ​បណ្តា​ប្រទេសឣឺរុបខាងជើង និងជួយដោះស្រាយបញ្ហាប្រឈមជាសកលដូចជាការការពារបរិស្ថាន ការបង្កើតការងារថ្នាក់​កណ្តាល ព្រមទាំងការអភិវឌ្ឍថាមពលស្អាត និងគួរឱ្យទុកចិត្ត។

នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រីហ្វាំងឡង់ Petteri Orpo លោក Trudeau បាននិយាយថា លោកបា​ន​និយាយជា​​មួយ​ប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ដើម្បីពិភាក្សាអំពីស្ថានភាព​សន្តិសុខនៅក្នុងប្រទេសរុស្ស៊ីបន្ទាប់ពីមានការបះបោររយៈពេលខ្លី​ដោយក្រុមយុទ្ធជន​នៃក្រុមទាហានស៊ីឈ្នួល Wagner ។

លោក Trudeau បានសរសេរនៅលើបណ្ដាញសង្គម Twitter ថា "ប្រទេសកាណាដាប្តេជ្ញាឈរជាមួយអ៊ុយក្រែន និង​ផ្តល់ឱ្យអ៊ុយក្រែននូវការគាំទ្រតាមតម្រូវការ" ។

បណ្ដាមេដឹកនាំក្រុមប្រទេសឣឺរុបខាងជើងត្រូវបានគេរំពឹងថានឹងពិភាក្សាគ្នាកាលពីថ្ងៃអាទិត្យ និងថ្ងៃច័ន្ទ (២៦ មិថុនា)​នេះ ​អំពីបញ្ហាសកលនៅមុនកិច្ចប្រជុំកំពូលរបស់បណ្ដាមេដឹកនាំអង្គការណាតូនៅខែក្រោយនៅទីក្រុង Vilnius ប្រទេសលីទុយអានី៕

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        9
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        15
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm