រុស្ស៊ីព្យាយាមរក្សាភាពស្ងប់ស្ងាត់ក្រោយការបះបោររបស់ក្រុមទាហានស៊ីឈ្នួល

2023/06/26 10:30:23 pm        107

រុស្ស៊ី ៖ ប្រទេសរុស្ស៊ីបានព្យាយាមស្តារភាពស្ងប់ស្ងាត់ឡើងវិញនៅថ្ងៃចន្ទនេះ បន្ទាប់ពីការបះបោរដោយក្រុម​ទាហាន​ស៊ីឈ្នួល Wagner កាលពីចុងសប្តាហ៍ ខណៈដែលសម្ព័ន្ធមិត្តលោកខាងលិច បានវាយតម្លៃពីមធ្យោបាយ​ដែលលោក​ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន អាចអះអាងឡើងវិញនូវសិទ្ធិអំណាច និងយុទ្ធសាស្រ្តយោធា​សម្រាប់សង្គ្រាម​នៅ​អ៊ុយក្រែន។

ដោយបញ្ចប់ការបះបោររយៈពេលខ្លីរបស់ពួកគេ ក្រុមអ្នកប្រយុទ្ធ Wagner បានបញ្ឈប់ការឈានទៅមុខយ៉ាង​លឿន​របស់​ខ្លួននៅទីក្រុងមូស្គូ ខណៈបានដកខ្លួនចេញពីទីក្រុង Rostov ភាគខាងត្បូងនៃប្រទេសរុស្ស៊ី ហើយបានត្រឡប់​ទៅមូលដ្ឋានរបស់ពួកគេវិញកាល​ពីល្ងាច​ថ្ងៃសៅរ៍ក្រោមកិច្ចព្រមព្រៀងដែលធានាសុវត្ថិភាពរបស់ពួកគេ។

ភាពច្របូកច្របល់ជុំវិញព្រឹត្តិការណ៍ដ៏ជ្រុលហួសហេតុកាលពីចុងសប្តាហ៍ បានធ្វើឱ្យរដ្ឋាភិបាលមានទាំងមិត្តភាព និងអរិភាពចំពោះ​ទី​ក្រុងមូស្គូ ដោយស្វែងរកចម្លើយចំពោះអ្វីដែលអាចកើតឡើងបន្ទាប់នៅក្នុងប្រទេសដែលមាន​ឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោកមួយនេះ។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានលើកឡើងថា ភាពចលាចលនៅរុស្ស៊ីអាច​ត្រូវចំណាយ​ពេលច្រើនខែដើម្បីដោះស្រាយ។ លោក Blinken បានប្រាប់កម្មវិធីសារព័ត៌មានរបស់ទូរទស្សន៍ NBC កាល​ពីថ្ងៃអាទិត្យថា៖ យើងបានមើលឃើញការបែកបាក់ជាច្រើនបានលេចឡើងនៅក្នុងប្រទេសរុស្ស៊ី។

នៅ​ក្នុង​សុន្ទរកថាតាមទូរទស្សន៍ក្នុងអំឡុងពេលការបះបោរកាលពីថ្ងៃសៅរ៍នោះ លោក ពូទីន បាននិយាយថា ការបះបោរនេះ បានធ្វើឱ្យរដ្ឋរុស្ស៊ីស្ថិត នៅក្រោមការគំរាមកំហែង ដោយប្តេជ្ញាដាក់​ទណ្ឌកម្មដល់អ្នក​ដែលនៅ​ពីក្រោយការបះបោរនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        128
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        166
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm