ស្រ្តីមានផ្ទៃពោះក្រីក្រ បន្តគាំទ្ររាជរដ្ឋាភិបាល ដែលគិតគូ និងផ្ដល់អត្ថប្រយោជន៍ជាច្រើនជូនពួកគេ

2023/06/26 10:43:40 pm        143

ភ្នំពេញ៖ ស្រ្តីមានផ្ទៃពោះដែលមានប័ណ្ណក្រីក្រ បង្ហាញគោលជំហរថា ពួកគេនឹងបន្តគាំទ្ររាជរដ្ឋាភិបាលក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ការប្រកាន់គោលជំហរនេះ ក៏ដោយសារតែពួកគេមើលឃើញពីការយកចិត្តទុកដាក់ ការគាំទ្រ ក៏ដូចជាការជួយឧបត្ថម្ភផ្ដល់ជាអត្ថប្រយោជន៍ជាច្រើនដល់ពួកគេ ​ដោយរាប់បញ្ចូលទាំង ការថែទាំសុខភាពផ្ទៃពោះ ​ការសម្រាលកូន​ ក៏ដូចជាក្រោយពេលសម្រាល។

រាល់ស្រ្តីមានផ្ទៃពោះដែលមានប័ណ្ណក្រីក្រ ក្នុងពេលបច្ចុប្បន្នសុទ្ធតែទទួលបានអត្ថប្រយោជន៍ ពីកម្មវិធីជំនួយសង្គមដែលរាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្ត។ កម្មវិធីទាំងនោះ រួមមានទាំង កម្មវិធីឧបត្ថម្ភសាច់ប្រាក់កំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩ ក៏ដូចជា កម្មវិធីឧបត្ថម្ភសាច់ប្រាក់​ជូនស្រ្តីមានផ្ទៃពោះ និងកុមារមានអាយុក្រោយ ២ឆ្នាំ។

ស្រ្តីមានផ្ទៃពោះ ដែលមានប័ណ្ណក្រីក្រ ហើយបានមកទទួលសេវាពិនិត្យសុខភាពផ្ទៃពោះ ជាប្រចាំ​នៅ​មន្ទីរពេទ្យបង្អែកចតុមុខ នៅថ្ងៃនេះ បានលើកឡើងថា ពួកគេ អរគុណរាជរដ្ឋាភិបាលក្រោមការ​ដឹកនាំ​​ដោយគណបក្រប្រជាជនកម្ពុជាសព្វថ្ងៃ។

ពួកគេបន្តថា ក្រៅពីទទួលបានថវិកាជាប្រចាំខែ​ ពីកម្មវិធីសាច់ប្រាក់ជូនគ្រួសារក្រីក្រ ពួកគេក៏ទទួល​បានអត្ថប្រយោជន៍ ​ពីកម្មឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ​ និងកុមារអាយុក្រោមពីរឆ្នាំផងដែរ។

ពួកគេមើលឃើញថា ​រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិតជាបាន​គិតគូ និងជួយសម្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រជាច្រើន។ ពួកគេមានគោលជំហរច្បាស់ គឺគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ទៅមុខទៀត។

ក្នុងពេលបច្ចុប្បន្ននេះ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ ​និងកុមាអាយុក្រោម ២ឆ្នាំ គឺផ្ដល់ជាថវិកាសរុបចំនួន ៧៦ម៉ឺនរៀល។ ការផ្ដល់ជូននេះ ធ្វើឡើងជា​ ៣ដំណាក់កាល ក្នុងនោះគឺមុនពេលសម្រាល ពេលសម្រាល ​និងក្រោយពេលសម្រាល។

ឯកឧត្តមឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម លើកឡើងថា ការដំឡើងថវិកា​ឧបត្ថម្ភគឺកើនឡើងទ្វេដង។ ​ជាក់ស្ដែងគឺ មុនសម្រាល ទទួលបាន​៤ដង ១ដងស្មើនឹង ៤ម៉ឺនរៀល កើនដល់ ៨ម៉ឺនរៀល ពេល​សម្រាលធ្លាប់ទទួលបាន​ ២០ម៉ឺនរៀល កើនដល់ ៤០ម៉ឺនរៀល  រីឯក្រោយសម្រាលទទួលបាន ​១០ដង ១ដងទទួលបាន ៤ម៉ឺនរៀល កើនដល់៨ម៉ឺនរៀល៕ អត្ថបទ៖ គឹមហុក 


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        101
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        206
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm