ក្រុមហ៊ុន Infosys របស់ឥណ្ឌា ចុះកិច្ចសន្យាតម្លៃ ៤៥៤លានដុល្លារ ជាមួយធនាគារ Danske

2023/06/26 11:08:53 pm        95

ឥណ្ឌា ៖ Infosys ជាក្រុមហ៊ុនផ្តល់សេវាព័ត៌មានវិទ្យា (IT) លំដាប់លេខ២ របស់ប្រទេសឥណ្ឌា បានឲ្យដឹងថា ក្រុមហ៊ុន បានចុះហត្ថលេខា​ក្នុងកិច្ចព្រមព្រៀងតម្លៃ ៤៥៤លានដុល្លារជាមួយធនាគារ Danske របស់ប្រទេសដាណឺម៉ាក ដោយ​ការចុះកិច្ចព្រមព្រៀងនេះ កើតមាន​ឡើងប៉ុន្មានថ្ងៃបន្ទាប់ពីគូប្រជែងដ៏ធំជាងគេរបស់ខ្លួនគឺក្រុមហ៊ុន Tata Consultancy Services បានប្រកាសនូវកិច្ចសន្យា​ធំនៅ​ចំពេល​មានការធ្លាក់ចុះនៃឧស្សាហកម្មសេវាកម្មព័ត៌មានវិទ្យា។

ក្រុមហ៊ុន Infosys បានឲ្យដឹងនៅក្នុងឯកសារបទប្បញ្ញត្តិមួយថា កិច្ចព្រមព្រៀងដែលរួមមានទាំងកិច្ចសន្យាដែលក្រុមហ៊ុន Infosys ទទួលបាន​មជ្ឈមណ្ឌលព័ត៌មានវិទ្យារបស់ធនាគារ Danske នៅប្រទេសឥណ្ឌានោះ មានរយៈពេល ៥ ឆ្នាំ ដោយមានជម្រើសក្នុង​ការបន្តរយៈពេល​មួយឆ្នាំបន្ថែមទៀត សម្រាប់រយៈពេលអតិបរមា ៣ដង។

នាយកប្រតិបត្តិក្រុមហ៊ុន Infosys លោក Salil Parekh បាននិយាយថា៖ «ក្រុមហ៊ុន Infosys នឹងសហការជាមួយធនាគារ Danske ដើម្បីពង្រឹង​អាជីវកម្មស្នូលរបស់ខ្លួន ជាមួយនឹងសមត្ថភាពផ្ដល់ឌីជីថល សេវាផ្ទុកទិន្នន័យ និងទិន្នន័យកាន់​តែធំឡើងៗ។

ក្រុម Infosys រំពឹងថា ប្រតិបត្តិការនឹងបញ្ចប់មុនត្រីមាសទី២ នៃឆ្នាំសារពើពន្ធឆ្នាំនេះ​ ភាគហ៊ុនរបស់ក្រុមហ៊ុនដែល​មានទីស្នាក់ការកណ្តាលនៅទីក្រុង Bengaluru មួយនេះ មានការប្រែប្រួលតិចតួចប៉ុណ្ណោះ បន្ទាប់ពីការប្រកាស​កិច្ចព្រមព្រៀងនេះ។ ភាគហ៊ុន បានធ្លាក់ចុះប្រហែល ១៥ភាគរយមកទល់ពេលនេះ ក្នុងឆ្នាំនេះ បើប្រៀបធៀបជា​មួយនឹងសន្ទស្សន៍របស់ក្រុមហ៊ុនព័ត៌មានវិទ្យា Nifty IT ដែលបានប្រែប្រួលតិចតួច។

តែយ៉ាងណាក្ដី កិច្ចព្រមព្រៀងនេះកើតឡើងនៅពេលដែលក្រុមហ៊ុនផ្ដល់សេវាកម្មព័ត៌មានវិទ្យា​របស់ឥណ្ឌា​ប្រឈមនឹងបញ្ហាតម្រូវការនៅក្នុងទីផ្សារធំៗរបស់ពួកគេ ដូចជាសហរដ្ឋអាមេរិក និងអឺរ៉ុប ដែលអតិថិជន​បានកាត់បន្ថយការចំណាយ ដោយសារមានការបារម្ភអំពីវិបត្តិសេដ្ឋកិច្ច៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        83
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        72
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm