ទីតាំងផលិតមីជូរហឹរមួយក្នុងប្រទេសចិន បង្កើតចំណូលដល់ពលរដ្ឋ ៣ម៉ឺននាក់

2023/06/27 12:12:08 am        149

ភ្នំពេញ៖ លោក Chen Bo អគ្គនាយករងនៃក្រុមហ៊ុន Guangxi Luobawang Technology Co., Ltd. ដែលផលិត និងចែកចាយមីជូរហឹរដ៏ធំមួយនៅ ទីក្រុងលីវចូវ ខេត្តគ័ងស៊ី ប្រទេសចិន បាននិយាថា បច្ចុប្បន្ននេះ ក្រុមហ៊ុន កំពុង ផ្តល់ការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋចំនួនប្រមាណ ៣ម៉ឺននាក់ តាមរយៈការធ្វើកិច្ចសន្យា ទទួលទិញ​ផលិតផលកសិផល ដែលជាវត្ថុធាតុដើមក្នុងការផលិតមីជូរហឹរ។

នៅក្នុងដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មានកម្ពុជា នៅក្នុងប្រទេសចិន លោក Chen Bo បានរៀបរាប់​ឲ្យដឹងថា មកដល់ពេលនេះ ក្រុមហ៊ុនខ្លួនបានបើកដំណើរការរយៈពេល ៨ឆ្នាំហើយ ដោយការផ្តោតសំខាន់​លើការផលិត និងកែច្នៃ មីជូរហឹរ។ បច្ចុប្បន្ន មីជូរហឹរ មាន៥រសជាតិ ដូចជា រសជាតិដើម, ប៉េងប៉ោះ, ឆ្អឹងស៊ុប, ថែមហឹរ និងរសជាតិថែម(ក្អិន)ស្អុយ។

លោកបានឲ្យដឹងទៀតថា ពីមួយឆ្នាំទៅមួយឆ្នាំ បរិមាណផលិតមីគឺកើនឡើង ២ខ្ទង់ ខណៈបរិមាណផលិត​ក្នុង​ឆ្នាំ២០២២ មានចំនួន ១០០លានកញ្ចប់។ នៅឆ្នាំ២០២៣នេះ លោកក៏មានសុទិដ្ឋិនិយមចំពោះកំណើនផលិតកម្ម នៅក្នុងក្រុមហ៊ុនរបស់ខ្លួនដែរ ដោយសារប្រជាប្រិយភាព និងការនិយមចូលចិត្តរបស់អតិថិជន ទាំងក្រុងប្រទេសចិន និងក្រៅប្រទេស។ លោកបន្ថែមថា ក្រៅពីលក់នៅប្រទេសចិន យីហោមីជូរហឹររបស់លោក ក៏ត្រូវបានចែកចាយ​នៅក្រៅប្រទេសដែរ ដូចជា ទីផ្សារអាម៉េរិក ទីផ្សារនៅតំបន់អាស៊ី សិង្ហបុរី ម៉ាឡេស៊ី។ ក្រៅពីនេះ ប្រទេសកម្ពុជា ក៏មានវត្តមានមីជូរហឹររបស់ក្រុមហ៊ុននេះដែរ។

លោកឲ្យដឹងទៀតថា បច្ចុប្បន្ន តាមរយៈឈ្មួញចែកចាយ ផលិតផលមីជូរហឹរត្រូវបាននាំចូលទៅប្រទេសកម្ពុជាហើយ ដោយសារតែតំបន់នេះនៅជិតនឹងប្រទេសកម្ពុជា។ ដូច្នេះការដឹកជញ្ជូនមានភាពងាយស្រួលផងដែរ។ ហើយតាមរយៈបុគ្គលិកទីផ្សាររបស់ក្រុមហ៊ុន ដោយសារតែរសជាតិរបស់ប្រជាពលរដ្ឋតំបន់លីវចូវ និងរសជាតិនៅ​កម្ពុជា ស្រដៀងគ្នា។ ដូច្នេះនៅកម្ពុជាក៏លក់ដាច់ដែរ ហើយរសជាតិដែលដាច់ជាងគេ គឺ(មីជូរហឹរ)រសជាតិដើម»។

សូមបញ្ជាក់ថា អ្នកសារព័ត៌មានកម្ពុជាចំនួន១៤រូប មកពីស្ថាប័នធំៗចំនួន១០ ត្រូវបានកាសែត The Commercial News និង Cambodia Guangxi Cloud ASEAN International Communication Station ដែលជាអង្គភាពចំណុះ Guangxi Daily អញ្ញើញឲ្យទស្សនកិច្ច រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់២០ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងតំបន់សំខាន់ៗរបស់​ខេត្តក្វាងស៊ី ដូចជា ទីក្រុងណាននី (Nanning) ទីក្រុងឈីងចូង (Qinzhou) ទីក្រុងលីវចូង (Liuzhou) ទីក្រុងគួយលីន (Guilin) និងកន្លែងដ៏ស្រស់ស្អាតផ្សេងៗទៀត៕ ដោយ ៖ បូរ៉ាវី


អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        94
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        80
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm