សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវដល់ក្រុមការងាររួមគ្នាដើម្បី​អភិវឌ្ឍកម្ពុជា​បន្តបោះឆ្នោត​គំាទ្របក្សប្រជាជន

2023/06/27 12:24:56 am        120

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅ​រសៀលថ្ងៃទី២៦ ខែមិថុនានេះ បានរៀបចំពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកា​គណបក្ស​ប្រជាជនកម្ពុជា នៃក្រុមការងាររួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ក្រោមអធិបតីភាពសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការ​នៃ​អគ្គលេខាធិការ​ដ្ឋានគណៈចលនាមហាជន រួមទាំងថ្នាក់ដឹកនាំសមាជិក-សមាជិកា គណបក្សប្រជាជន​កម្ពុជាប្រមាណ៣៦០០ រូប ស្ថិតនៅវិមាន៧មករា។

នៅក្នុងពិធីសំណាលនោះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា ការជួបជុំនាពេលនេះ បាន​បង្ហាញ​ពីកម្លាំងរឹងមាំរបស់គណបក្សប្រជាជនកម្ពុជាក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងរាជធានីភ្នំពេញ ដែលបានចងក្រង ពង្រឹង ពង្រីក រចនាសម្ព័ន្ធសមាជិក-សមាជិកា របស់ខ្លួនរហូតមានសមាជិកសរុបចំនួនជាង១២,០០០ នាក់។

សម្ដេចកិត្តិសង្គហបណ្ឌិត បានរំលឹកអំពីប្រវត្តិសមិទ្ធផល និង ស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា ផ្ដើមចេញ​ពីការរំដោះជាតិ បញ្ចប់សង្រ្គាម និងស្វែងរកសុខសន្តិភាពរហូតដល់ការកសាង និងអភិវឌ្ឍន៍ប្រទេស ពីមួយ​ដំណាក់កាលទៅមួយដំណាក់កាល ជាពិសេសក្នុងដំណាក់កាលចុងក្រោយ​នៃការគ្រប់គ្រងការរីករាល​ដាល​ជំងឺកូវីដ-១៩ និងភាពជោគជ័យក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍ថ្នាក់តំបន់ និង អន្តរជាតិនានា។

លើសពីនេះ សម្ដេចកិត្តិសង្គហបណ្ឌិតបានអំពាវនាវដល់សមាជិក-សមាជិកាទាំងអស់ ត្រៀមខ្លួន​ចូលរួម​បោះឆ្នោតនៅថ្ងៃទី២៣ខែកក្កដាខាងមុខឱ្យបានគ្រប់ៗគ្នា ដោយបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសជាតិ ឱ្យបានកាន់តែរីកចម្រើន។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន បានថ្លែងអំណរ​គុណចំពោះវត្តមានយ៉ាងកក់ក្ដៅរបស់សម្ដេចកត្តិសង្គហបណ្ឌិត ដែលបានអញ្ជើញជាអធិបតី​ក្នុងពិធីដ៏មាន​សារៈសំខាន់ ព្រមទាំងសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនិងស្នាដៃការងារនានារបស់ ក្រុមការងាររួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលបានរួមចំណែកជាមួយគណបក្ស ចាប់តាំងពីពេលបង្កើតនៅឆ្នាំ២០១១ រហូតមកទល់ពេលនេះ។   

លើសពីនេះ ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល​ដែលដឹកនាំ​ដោយគណបក្សប្រជាជនកម្ពុជា ទាំងផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីលើកកម្ពស់​សុខុមាល​ភាព សម្រួលការលំបាក ដោះស្រាយបញ្ហាប្រឈម និងកែលម្អជីវភាពរស់នៅ។

គួរបញ្ជាក់ដែរថា ពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា នៃក្រុមការងារ​រួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា គឺរៀបចំធ្វើឡើងស្របតាមស្មារតីរបស់មហាសន្និបាតវិសាមញ្ញទូទាំង​ប្រទេស​របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៨-២៩ មករា ឆ្នាំ២០២៣៕ អត្ថបទ៖ទូច សោភ័ណ​


អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        63
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        138
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        251

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm