ក្រុមហ៊ុនឱសថល្បីឈ្មោះមួយនៅចិន បង្ហើបគម្រោងចង់ពង្រីកទីផ្សារបន្ថែមនៅក្នុងប្រទេសកម្ពុជា

2023/06/27 12:34:40 am        147

ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មានកម្ពុជានៅប្រទេសចិន ក្រុមហ៊ុនផលិតថ្នាំ អាហារបំប៉ន​សុខភាព​ធំមួយនៅខេត្តគ័ងស៊ី បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនកំពុងស្វែងរកឱកាសពង្រីកការចែកចាយផលិតផលឱសថ ស្ករបៀមសម្រួលបំពង់ក និងប្រភេទថ្នាំបំប៉នសុខភាពផ្សេងៗទៀតរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។

លោក ហ៊ង ចៀន ភីង (Huang Jian Ping) អគ្គនាយករងក្រុមហ៊ុន ជីង សាងជឺ ក្នុងឱកាសទទួលស្វាគមន៍​ក្រុមអ្នក​សារព័ត៌មានកម្ពុជា កាលពីកន្លងទៅនេះ បានឲ្យដឹង គិតមកដល់ពេលនេះ ក្រុមហ៊ុនលោកដំណើរ​ការអស់រយៈ​ពេលប្រមាណ ៨០ឆ្នាំមកហើយ ហើយបច្ចុប្បន្នបានវិវត្តខ្លួនជាក្រុមហ៊ុនផលិតថ្នាំដែលឈរនៅលំដាប់លេខ៥០ នៅក្នុងប្រទេសចិន។ ក្រុមហ៊ុននេះ ផ្តោតលើការផលិតថ្នាំស្កបៀម និងអាហារបំប៉នសុខភាព ហើយបច្ចុប្បន្នក្រុម​ហ៊ុនមានផលិតឱសថ ស្ករបៀម និងអាហារបំប៉នសុខភាពចំនួន ៣៦៨ប្រភេទ។ លោកបានបន្តថា ផលិតផលរបស់​ក្រុមហ៊ុន កំពុងត្រូវបានចែកចាយទាំងក្នុងប្រទេស និងទៅប្រទេសចំនួន ៥៣ទៀតនៅទូទាំងពិភពលោក ក្នុងនោះមាន សហរដ្ឋអាម៉េរិក តំបន់អឺរ៉ុប រុស្ស៊ី ជប៉ុន សិង្ហបុរី ថៃ និងក្នុងប្រទេសកម្ពុជាផងដែរ។

លោកបានលើកឡើងថា ទីផ្សារកម្ពុជា គឺជាទីផ្សារសំខាន់មួយក្នុងតំបន់អាស៊ាន។ ដូច្នេះក្រុមហ៊ុន បាននិងជំរុញឱ្យ​ផលិតផល​របស់ក្រុមហ៊ុន ត្រូវបានចែកចាយលក់នៅទូទាំងប្រទេសកម្ពុជា។ លោកឲ្យដឹងទៀតថា ដោយសារតែ​ផលិតផល មានលក់នៅច្រើនប្រទេស ដូច្នេះក្រុមហ៊ុន នឹងបន្តកែច្នៃប្រភេទថ្នាំ និងអាហារសុខភាព តាមតម្រូវការ​របស់ប្រជាជន​តាមប្រទេសនីមួយៗ ដោយឈរលើស្មារតីយកចិត្តទុកដាក់លើសុខភាពប្រជាជនជាធំ.

សូមបញ្ជាក់​ថា អ្នកសារព័ត៌មានកម្ពុជាចំនួន១៤រូប មកពីស្ថាប័នធំៗចំនួន១០ កាលពីថ្ងៃទី១៥ ដល់២០ ខែមិថុនា ឆ្នាំ២០២៣​កន្លងទៅ ត្រូវបានកាសែត The Commercial News និង Cambodia Guangxi Cloud ASEAN International Communication Station ដែលជាអង្គភាពចំណុះ Guangxi Daily អញ្ញើញឲ្យទស្សនកិច្ច ក្នុងកម្មវិធី «អ្នកសារព័ត៌មានកម្ពុជា មើលខេត្តគ័ងស៊ី»៕ ដោយ ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        151
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        106
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់

2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm
​ការផ្ទុះបានអង្រួនទីក្រុង Bandar Abbas របស់ប្រទេសអ៊ីរ៉ង់ ក្រោយការវាយប្រហាររបស់អាមេរិក
2026/07/24 08:04:42 pm
​ហ្វីលីពីន ចោទប្រកាន់ចិនថាប្រើប្រាស់កាណុងទឹកបាញ់លើនាវារបស់ខ្លួន សម្រាប់ថ្ងៃទី ២
2026/07/24 08:04:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm