ទេសរដ្ឋមន្រ្តី លី ធុជ អញ្ជើញប្រគល់វិញ្ញាបនបត្រ និងសម្ភារៈសង្រ្គោះបឋម ជូនមន្រ្តីបុគ្គលិកអាជ្ញាធរមីន

2023/06/27 02:08:19 am        297

ភ្នំពេញ​៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន នៅ​ថ្ងៃទី​២៦ ខែមិថុនា​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ និង​សម្ភារៈ​សង្គ្រោះ​បឋម ជូន​ដល់​មន្ត្រី បុគ្គលិក​អាជ្ញាធរ​មីន​ចំនួន ៤៥ នាក់ ដែល​បានទទួល​វគ្គ​បណ្តុះបណ្តាល​សង្គ្រោះ​បឋម (First Aid Training) កាលពី​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២៣ នៅ​សណ្ឋាគារ ហ៊ី​ម៉ា​វ៉ា​រី រាជធានី​ភ្នំពេញ​។​

​ក្នុងនាម​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក អាជ្ញាធរ​មីន ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ លោក អេ​ន​ទ្រូ ថេ (Andrew Tay) នាយក​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី និង​ជា​ប្រធាន​អង្គការ St John Phnom Penh ដែល​បាន​ផ្តល់នូវ​វគ្គ​បណ្តុះបណ្តាល​សង្គ្រោះ​បឋម ជូន​ដល់​មន្ត្រី បុគ្គលិក​អាជ្ញាធរ​មីន ដែល​វគ្គ​បណ្តុះបណ្តាល​នេះ បានទទួល​បានការ​គាំទ្រ និង​បង្រៀន​ដោយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​មកពី​អង្គការ​សេន​ច​ន​ភ្នំពេញ​។

​ក្រៅពីនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ Singapore Club Cambodia ដែល​បាន​ផ្តល់នូវ​សម្ភារៈ​សង្គ្រោះ​បឋម​ចំនួន ២០ ជូន​ដល់​អាជ្ញាធរ​មីន សម្រាប់​ការប្រើប្រាស់​ក្នុងករណី​ចាំបាច់​។​ហើយ​សម្ភារៈ​សង្គ្រោះ​បឋម​នេះ គឺជា​សម្ភារៈ​មួយ​ដែល​សំខាន់ និង​ចាំបាច់​សម្រាប់​មន្ត្រី​បុគ្គលិក​អាជ្ញាធរ​មីន យកទៅ​ប្រើប្រាស់​ក្នុង​ការចុះ​បំពេញបេសកកម្ម​ការងា​រ​នៅតាម​សហគមន៍ និង​ចុះ​ពិនិត្យ​ការងារ​បោសសម្អាត​មីន​នៅ​ទីវាល​។

​ជាមួយគ្នា​នោះ ឯកឧត្តម​បាន​គូសបញ្ជាក់ថា សម្រាប់​វិភាគទាន​របស់​អង្គការ St John ចំនួន ៥.០៥០ ដុល្លារ ដែល​ផ្តល់ជូន​មក​អាជ្ញាធរ​មីន នឹងត្រូវ​ប្រើប្រាស់​កិច្ចការ​សង្គ្រោះ​ជនរងគ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​ការងារ​អប់រំ​ផ្សព្វផ្សាយ​ការយល់ដឹង​អំពី​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ តាម​តម្រូវការ​របស់​សហគម​ន៍​ដែល​រង​ផលប៉ះពាល់​ដោយសារ​មីន​ជាដើម​៕ អត្ថបទ​៖​ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        108
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        213
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm