អ្នកសារព័ត៌មានកម្ពុជា ស្វែងយល់មហាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈនៅប្រទេសចិន

2023/06/27 02:14:28 am        142

ភ្នំពេញ៖ តាមរយៈការរៀបចំរបស់ Guangxi Daily ក្រុមអ្នកសារព័ត៌មានកម្ពុជា មកពីស្ថាប័នធំៗចំនួន១០ បានចុះ សិក្សា ស្វែងយល់នៅក្នុងមហាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈលីវចូវ (Liuzhou) ដែលមានអាយុកាល ៨០ឆ្នាំ ដោយ គ្រប ដណ្តប់លើផ្ទៃដី ៦៧ហិកតា ស្ថិតនៅទីក្រុងលីវចូវ ខេត្តគ័ងស៊ី ប្រទេសចិន។

បច្ចុប្បន្នមហាវិទ្យាល័យនេះ មាននិស្សិតកំពុងសិក្សាពេញម៉ោងចំនួនជិត ២១ ០០០នាក់ និងនិស្សិតអន្តរជាតិប្រហែល ២០០នាក់។ មហាវិទ្យាល័យនេះបណ្តុះបណ្តាលជំនាញ ដូចជា៖ មេកាត្រូនិច ការផលិតនិងជួសជុលយានយន្ត ស្ថាបត្យកម្ម ការរចនាសិល្បៈ សំណង់ និងស្ថាបត្យកម្មនិងឌីហ្សាញការគ្រប់គ្រងពាណិជ្ជកម្ម។ល។ ដោយឡែក កម្មវិធីសិក្សា រួមមាន៖ ថ្នាក់បរិញ្ញាបត្រ, ថ្នាក់សិក្សាមហាវិទ្យាល័យ, ថ្នាក់អនុវិទ្យាល័យបច្ចេកទេស និងមហាវិទ្យាល័យស្របគ្នា, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, កម្មវិធីសិក្សា និងទេសចរណ៍រយៈពេលខ្លី, ជំរុំរដូវក្តៅអន្តរជាតិ និង កម្មវិធីភាសាចិន និងតេស្តសមត្ថភាពភាសាចិន ជាដើម។

 បច្ចុប្បន្នសាកលវិទ្យាល័យនេះ បានបើកកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ានមួយចំនួន ដូចជាប្រទេសប្រទេសឥណ្ឌូនេស៊ី ឡាវ វៀតណាម និងប្រទេសថៃជាដើម តែជាមួយកម្ពុជាមិនទាន់មានទេ ដោយរំពឹងថា នឹងមាននាពេលអនាគត។ កិច្ចសហប្រតិបត្តិការនោះមានការបណ្ដុះបណ្ដាលទៅលើជំនាញផលិតរថយន្ដ ជួសជុលរថយន្ដ ជួសជុលសំណង់បុរាណ ។មហាវិទ្យាល័យលីវចូវ ក៏មានបំណងសហការជាមួយកម្ពុជា និងរកចំណុច ណាមួយដែលកម្ពុជាត្រូវការ ហើយបង្កើតកិច្ចសហប្រតិបត្តការរួមគ្នាផងដែរ។

សូមបញ្ជាក់ថា អ្នកសារព័ត៌មានកម្ពុជា ចំនួន១០ស្ថាប័នធំៗ ដែលត្រូវបានអញ្ញើញឲ្យទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី១៥ ដល់ទី២០ ខែមិថុនា ឆ្នាំ២០២៣ រួមមាន ទូរទស្សន៍ព័ត៌មាន ប៊ីធីវី (BTV), កាសែតនគរវត្ត, កាសែត The Commercial News, ស៊ីស៊ី ថាមស៍ចិន–ខ្មែរ, កម្ពុជាថ្មី, FRESH NEWS, រស្មីកម្ពុជា, ថ្មី ថ្មី, Khmer Times និង សារព័ត៌មានចិន ជាវហ្វា៕ ដោយ ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        27
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        234
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        222

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm