លោក Biden នឹងលម្អិតពីផែនការសម្រាប់ការវិនិយោគ ៤២ពាន់លានដុល្លារ ក្នុងការប្រើអ៊ិនធឺណិតរបស់សហរដ្ឋអាមេរិក

2023/06/27 04:26:18 am        368

ប្រធានាធិបតីអាមេរិកលោក Joe Biden នៅថ្ងៃចន្ទ (ទី២៦ ខែមិថុនា) គ្រោងនឹងបង្ហាញថា តើការវិនិយោគចំនួន ៤២ពាន់លានដុល្លារ ក្នុងការពង្រីកការប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណិត នឹងត្រូវបែងចែកក្នុងចំណោមរដ្ឋចំនួន ៥០របស់ប្រទេសនេះយ៉ាងដូចម្ដេច ដែលនេះជាកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្តល់ឲ្យប្រជាជន នៅសហរដ្ឋអាមេរិកទាំងអស់នូវលទ្ធភាពប្រើប្រាស់អ៊ិនធឺណិតល្បឿនលឿន នៅឆ្នាំ២០៣០។

ការសម្រេចនេះនឹងចាប់ផ្តើមជើងទីពីរនៃដំណើរទេសចរណ៍របស់លោក Biden ដែលកំពុងបង្ហាញថា តើច្បាប់ដែលទទួលការបានអនុម័តដោយសភា ក្នុងអំឡុងពេលពាក់កណ្តាលអាណត្តិដំបូងរបស់លោក នឹងមានផលប៉ះពាល់ដល់ប្រជាជនអាមេរិកជាមធ្យមយ៉ាងណា ក្នុងខណៈដែលការប៉ុនប៉ងរបស់លោក ដើម្បីបានជាប់ឆ្នោតជាថ្មី កំពុងកើនឡើងខ្លាំង។

លោក Jeff Zients ប្រធានបុគ្គលិកសេតវិមាន បាននិយាយថា៖ «យើងមានឱកាសជាប្រវត្តិសាស្ត្រ នៅទីនេះ ដើម្បីធ្វើឲ្យមានភាពខុសប្លែកយ៉ាងពិតប្រាកដ នៅក្នុងជីវិតមនុស្សប្រចាំថ្ងៃ និងធ្វើឲ្យប្រាកដថា យើងផ្តល់នូវសក្តានុពលនោះ គឺជាអ្វីដែលយើងកំពុងមានជារៀងរាល់ថ្ងៃ ហើយត្រូវប្រាកដថា មនុស្សមានអារម្មណ៍ថា ទោះនៅទីណា នៅតុផ្ទះបាយរបស់ពួកគេ ក្នុងសហគមន៍របស់ពួកគេ និងនៅក្នុងសួនស្មៅរបស់ពួកគេ ក៏មានអ៊ិនធឺណិត»។

លោក Zients បានប្រៀបធៀបកិច្ចប្រឹងប្រែងក្នុងការផ្ដល់អ៊ិនធឺណិតល្បឿនលឿននេះ ទៅនឹងកិច្ចខិតខំរបស់លោកប្រធានាធិបតី Franklin Roosevelt ក្នុងឆ្នាំ១៩៣៦ ក្នុងការធ្វើឲ្យតំបន់ជនបទនៅសហរដ្ឋអាមេរិក មានអគ្គិសនីប្រើប្រាស់។ រដ្ឋបាលប៉ាន់ប្រមាណថា មានទីតាំងប្រហែល ៨,៥លានកន្លែង នៅសហរដ្ឋអាមេរិក ដែលមិនមានលទ្ធភាពប្រើប្រាស់អ៊ិនធឺណិតល្បឿនលឿន៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        50
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        49
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm