ឧតុនិយមឥណ្ឌាព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ពីខ្លាំងដល់កម្រិតធ្ងន់ធ្ងរ ក្នុងរដ្ឋចំនួន៨ រហូតដល់ថ្ងៃទី ៣០ ខែមិថុនា

2023/06/27 05:29:37 pm        101

ឥណ្ឌា៖ មន្ទីរឧតុនិយមឥណ្ឌា (IMD) កាលពីថ្ងៃចន្ទបានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំងទៅខ្លាំងក្លាបំផុត នៅក្នុងរដ្ឋមួយចំនួនរហូតដល់ថ្ងៃទី ៣០ ខែមិថុនា។ មន្ទីរអាកាសធាតុក៏បានចេញសេចក្ដីជូនដំណឹងផងដែរអំពីភ្លៀងធ្លាក់ខ្លាំងសម្រាប់ស្រុកមួយចំនួននៃរដ្ឋ រាជស្ថាន (Rajasthan) រដ្ឋ ម៉ាត់យ៉ាប្រទេស (Madhya Pradesh)រដ្ឋ ឆាទីសហ្គា(Chhattisgarh) រដ្ឋ ឧត្តារខណ្ឌ (Uttarakhand) រដ្ឋ ហិម៉ាឆាលប្រទេស(Himachal Pradesh)រដ្ឋអាសាំ (Assam) និងរដ្ឋ ម៉េហ្គាឡាយ៉ា ( Meghalaya) ។ នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតរបស់ខ្លួន មន្ទីរអាកាសធាតុបាននិយាយថា ស្ថានភាពខ្យល់មូសុងសកម្មទំនងជាបន្តធ្លាក់លើភាគខាងកើត ភាគពាយ័ព្យ និងភាគខាងលិចប្រទេសឥណ្ឌាក្នុងរយៈពេល ៥ទៅ៥ ថ្ងៃបន្ទាប់។ 

មន្ទីរឧតុនិយមខាងលើនេះបាននិយាយថា សម្រាប់តំបន់ភាគឦសាន មន្ទីរឧតុនិយម បានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំង នៅរដ្ឋ អាសាំ រដ្ឋម៉េហ្គាឡាយ៉ា និង រដ្ឋ អារុណាចាល់ ប្រទេស (Arunachal Pradesh) នៅថ្ងៃទី២៩ និង៣០ ខែមិថុនា។ "ភ្លៀងធ្លាក់ខ្លាំងនៅដាច់តំបន់ស្រយាលក៏ទំនងជានៅលើផ្នែកខ្លះនៃប្រទេសឥណ្ឌាខាងកើតក្នុងអំឡុងពេលពីរថ្ងៃបន្ទាប់ និងលើភាគឦសាននៃប្រទេសឥណ្ឌាក្នុងអំឡុងពេល ៥ ថ្ងៃបន្ទាប់។  

នៅភាគពាយព្យ រដ្ឋ រាជស្ថាន ត្រូវបានគេរំពឹងថានឹងមើលឃើញពីភ្លៀងធ្លាក់ខ្លាំង ដល់ខ្លាំងបំផុតនៅថ្ងៃទី ២៩ ខែមិថុនា និង ភ្លៀងធ្លាក់ខ្លាំង នៅថ្ងៃទី ២៧ និង ២៨ ខែមិថុនា។ រដ្ឋ អុត្តារខណ្ឌ និង រដ្ឋ ហិម៉ាចាលប្រទេស ត្រូវបានគេរំពឹងថានឹងវាយប្រហារដោយ ភ្លៀងធ្លាក់ខ្លាំងដល់ខ្លាំងបំផុត រហូតដល់ថ្ងៃទី២៨ ខែមិថុនា។ ការិយាល័យអាកាសធាតុបានចេញសេចក្ដីជូនដំណឹង 'ពណ៌លឿងទុំ' សម្រាប់រដ្ឋឧត្តារខណ្ឌ ទាំងមូលសម្រាប់ថ្ងៃអង្គារនេះ និងការជូនដំណឹង 'ពណ៌លឿង' រហូតដល់ថ្ងៃទី ៣០ ខែមិថុនានេះ៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        9
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm