ព្យុះភ្លៀងបោកបក់មកលើតំបន់ជាច្រើនរបស់ចិន បណ្តាលឲ្យមានទឹកជំនន់ទ្រង់ទ្រាយធំ

2023/06/27 07:07:25 pm        163

ចិន៖ ភ្លៀងធ្លាក់ខ្លាំងបានបោកបក់ទៅលើតំបន់ជាច្រើនរបស់ចិនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បណ្តាលឲ្យកើតមានទឹកជំនន់ជន់លិចដីកសិកម្ម បង្អាក់ដល់ការធ្វើចរាចរណ៍ និងធ្វើឲ្យអ្នកស្រុកជាប់ខ្លួន ។  

ទីក្រុង Qiyang (ឈីយ៉ាង)ស្ថិតនៅខេត្តភាគកណ្តាល Hunan(ហ៊ូណាន)របស់ចិន បានកើតមានទឹកជំនន់ខ្ពស់បំផុតកាលពីរសៀលថ្ងៃចន្ទ ដោយសារភ្លៀងធ្លាក់ខ្លាំងអស់រយៈពេលជាច្រើនថ្ងៃជាប់ៗគ្នា និងការរំដោះទឹកជន់ពីផ្នែកខាងលើនៃទន្លេ Xiangjiang (ហ៊្សាំងជាំង)។  

នៅក្នុងភូមិ Dongchuan(ទុងឈ័ន) ទឹកជន់បានហូរប្រៀបច្រាំងទន្លេហៀរដល់ផ្លូវថ្នល់ និងផ្ទះកញ្ចក់ ហើយវាលស្រែសងខាងផ្លូវ ត្រូវបានជន់លិចអស់ ។  

ក្រុមអ្នកស្ម័គ្រចិត្តក្នុងស្រុក បានរៀបចំឲ្យអ្នកភូមិជម្លៀសខ្លួនចេញ និងផ្លាស់ទីទៅកាន់ទីទួលសុវត្ថិភាព ។ មកទល់នឹងពេលនេះ មនុស្ស ៨៩៤នាក់ ត្រូវបានជម្លៀសចេញ ។  

ភ្លៀងធ្លាក់ឥតឈប់ឈរ បានបោកបក់លើទីក្រុង Hezhou (ហ៊ើចូវ)តំបន់ស្វយ័តភាគខាងត្បូង Guangxi Zhuang (ក្វាងហ្ស៊ី ជ័ង)អស់រយៈពេលជាច្រើនថ្ងៃមកហើយ ធ្វើឲ្យជន់លិចផ្លូវជនបទ និងបង្កឲ្យកើតមានបំណាក់ដីនៅទីនោះផងដែរ ។  

ផ្លូវសំខាន់ៗជាច្រើនខ្សែនៅក្នុងទីក្រុងមួយនេះ ត្រូវបានជន់លិចជម្រៅទឹក ២០សង់ទីម៉ែត្រ កាលពីថ្ងៃអាទិត្យ ។  

ក្រុមអាជ្ញាធរក្នុងស្រុក បានដាក់ពង្រាយរថយន្តបូមភក់ និងក្រុមការងារសង្រ្គោះបន្ទាន់ទៅកាន់តំបន់ជនបទផ្សេងៗជាច្រើន ដើម្បីធានាដល់ការធ្វើចរាចរណ៍ធម្មតា ។ ខណៈពេលនោះដែរ មនុស្ស ៧នាក់ ត្រូវបានគេរាយការណ៍ថា កំពុងបាត់ខ្លួន ក្រោយហេតុការណ៍បំណាក់ដី ២លើកបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅស្រុក Wenchuan (វិនឈ័ន) ខេត្ត Sichuan (ស៊ីឈ័ន) ភាគនិរតីប្រទេសចិន នាព្រឹកថ្ងៃអង្គារនេះ ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        25
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        34
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm