សាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ នាំយកអំណោយមួយចំនួនចែកជូនគ្រួសារក្រីក្រ នៅសង្កាត់ពញាពន់

2023/06/27 08:26:07 pm        323

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ លោកបណ្ឌិត ហាន បូរិន ប្រធានសាខាសមាគមសិស្សនិស្សិត បញ្ញវន្តក្មេងវត្ត ខណ្ឌព្រែកព្នៅ និងឯកឧត្តមបណ្ឌិត គឹម យឿន ទីប្រឹក្សាសាខាសមាគម និង ឯកឧត្តម បណ្ឌិត ម៉ាក់ ទូច អនុប្រធានសាខា ព្រមទាំងសហការី បាននាំយកអំណោយមួយចំនួនទៅចែកជូនគ្រួសារក្រីក្រ នៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត ហាន បូរិន បានពន្យល់ប្រជាពលរដ្ឋ លោកពូ អ្នកមីង បងប្អូន អោយយល់ពីតម្លៃ សន្តិភាព មានតែសន្តិភាពទេ ដែលធ្វើអោយមានការអភិរឌ្ឍន៍ លើគ្រប់វិស័យ និងធ្វើឱ្យកម្ពុជាបានបោះជំហានចេញពីប្រទេសរងគ្រោះដោយរបបវាលពិឃាត សង្គ្រាមស៊ីវិល មកជាប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍន៍គ្រប់ទីកន្លែង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានស្តារ និងកសាងជាតិកម្ពុជាឡើងវិញពីគំនរផេះផង់ឈាម និងបានអនុវត្តកំណែទម្រង់ ដ៏ទូលំទូលាយនិងស៊ីជម្រៅប្រកបដោយផ្លែផ្កានាំឱ្យកម្ពុជាមានការរីកចម្រើនគ្រប់ទិសទី និងគ្រប់បណ្តាលវិស័យ រហូតធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិជាង ៧%ក្នុងមួយឆ្នាំ ប្រែក្លាយកម្ពុជាពីប្រទេសក្រីក្រតោកយ៉ាកមកមានចំណូលមធ្យម។

បានធ្វើសមាហរណកម្មទៅក្នុងតំបន់និងពិភពលោក ជាប្រទេសស្មើភាព និងស្មើសិទ្ធិជាមួយប្រទេសនានាលើពិភពលោក ហើយបានចូលរួមយ៉ាង សកម្មជាមួយ អង្គការសហប្រជាជាតិ ថែរក្សាសន្តិភាពនិងកិច្ចការមនុស្សធម៌ពិភពលោក។ ជាងនេះទៅទៀត រាជរដ្ឋាភិបាល បានកសាងខឿនការពារជាតិរឹងមាំ ការពារបានអធិបតេយ្យភាពជាតិ និងបូរណភាព ដែនដីកម្ពុជាបានយ៉ាងល្អ។

លោកបណ្ឌិត បានបន្ថែមទៀតថា ថ្មីថ្មីនេះ កម្ពុជាបានទទួលជោគជ័យដ៌ធំធេងដែលជាមហាកិត្តិយសសម្រាប់ប្រជាជនកម្ពុជា នោះគឺព្រឹត្តិការស៊ីហ្គេម បានធ្វើអោយអន្តរជាតិ ស្ងប់ស្ងែងនិងកើតសសើរ នូវព្រឹត្តិការណ៍ដ៏មហាអស្ចារ្យ មួយនេះ មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាបានធ្វើកិច្ចការប្រវត្តិសាស្រ្តថ្មីមួយទៀតនោះ គឺគម្រោងព្រែកជីកហ្វូណនតេជោ ជីកពីផ្លូវទឹកទន្លេរសាប ទម្លុះចូលទៅសមុទ្រ ខេត្តកែប ដើម្បីបង្កលក្ខណងាយស្រួលនិងជាមហាប្រយោជន៍ ដល់សេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំជាចុងបញ្ចប់ លោកបណ្ឌិត បានអរគុណសន្តិភាព អរគុណនយោបាយ ឈ្នះ ឈ្នះដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករ នយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯករាជ្យជាតិពេញលេញ និងបានផ្តាំផ្ញើ អោយប្រជាពលរដ្ឋ លោកតា លោកយាយ អ៊ុំ ពូ មីង បងប្អូនទាំងអស់ទៅចូលរួមបោះឆ្នោតអោយបានគ្រប់គ្នា៕ ដោយ ÷ ឧត្តម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm