សម្ដេចតេជោ ស្នើកម្មករឱ្យប្រឆាំងតបនឹងអ្នកណាដែលមានចេតនាបំផ្លាញឆ្នាំងបាយរបស់ពួកគេ

2023/06/27 08:33:13 pm        122

កំពង់ស្ពឺ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបន្តអំពាវនាវជាថ្មីទៅកាន់កម្មករ កម្មការិនី តាមបណ្ដារោងចក្រ សហគ្រាស ឱ្យហ៊ានប្រឆាំតបនឹងអ្នកទាំងឡាយណា ដែលតែងតែប្រាប់បរទេសមិនឲ្យទិញផលិផលពីប្រទេសកម្ពុជា ព្រោះទង្វើរនេះ ជាការបំបែកនូវឆ្នាំងបាយរបស់កម្មករ ។

ក្នុងពិធីបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតតាមរោងចក្រ សហគ្រាស​ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា​ បក្សប្រឆាំងនៅប្រទេសគេ ខុសពីបក្សប្រឆាំងនៅកម្ពុជា ​គឺអ្នកប្រឆាំង​នៅកម្ពុជា​មានចរិកអាក្រក់ បំផ្លាញជាតិ គឺពួកនោះបានអំពាវនាវដល់បរទេសដាក់ទណ្ឌកម្ម កុំទិញផលិតផល និងកុំមកធ្វើការវិនិយោគនៅកម្ពុជាជាដើម ។

សម្ដេចតេជោ បានបន្តថា ទង្វើររបស់ពួកប្រឆាំងនេះ កម្មករ កម្មការិនី ត្រូវហ៊ានប្រតិកម្ម ថ្កោលទោស ហើយចង្អុលមុខពួកគេ ​ព្រោះថា ​បើសិនរោងចក្រ ​សហគ្រាស បិទទ្វារមែននោះ គឺមានតែកម្មករមុនគេ ដែលត្រូវរងគ្រោះអត់ការងារធ្វើ ​ប៉ះពាល់ដល់ជីវភាពគ្រួសារផងដែរ ។

សម្ដេចតេជោ បានបញ្ជាក់ថា ​ក្រុមមនុស្សចង្រៃទាំងអស់នោះ មិនត្រឹមតែអំពាវនាវ​ដល់បរទេសដាក់​ទណ្ឌកម្មដល់កម្ពុជានោះទេ ​ជនទាំងនោះ ​ក៏បានហាមឃាត់មិនឲ្យពលរដ្ឋខ្មែរមក​​ជួប​សម្ដេច ជាក់ស្ដែង​ករណីអតីតព្រះសង្ឃ ​សាន សុជា ពួកគេបានរិះគន់វាយប្រហារលើរូបគាត់ ដែល​មកជួបសម្ដេច ​ហើយគាត់បានវាយបកទៅវិញផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        3
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        211
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm