អាជីវករលក់តាមផ្លូវជួបការលំបាកខ្លាំងនៅប្រទេសឥណ្ឌា ស្របពេលដែលជួបអាកាសធាតុក្តៅខ្លាំង

2023/06/27 08:38:16 pm        166

ឥណ្ឌា៖  អាកាសធាតុក្តៅហួតហែង បន្តកើតមាននៅតាមតំបន់ជាច្រើននៅក្នុងប្រទេសឥណ្ឌា ក្នុងនោះក្រុមធុរកិច្ច និងក្រុមអាជីវករលក់ដូរតាមផ្លូវ មើលឃើញប្រាក់ចំណូលរបស់ពួកគេធ្លាក់ចុះយ៉ាងគំហុក ស្របពេលដែលអតិថិជន លែងសូវចេញក្រៅ ដោយសារតែរលកកម្តៅក្តៅខ្លាំងពេក ។  

 នៅទូទាំងប្រទេសឥណ្ឌា សីតុណ្ហភាពអតិបរមា បានឡើងដល់ចន្លោះពី ៤២ ដល់ ៤៥អង្សាសេ យ៉ាងហោចណាស់នៅតាមរដ្ឋចំនួន៥ កាលពីថ្ងៃទី១៧ ខែមិថុនាកន្លងទៅ ។ នេះបើយោងតាមការអះអាងរបស់នាយកដ្ឋានឧតុនិយមឥណ្ឌា ។  

ក្រុមមន្រ្តីក្នុងស្រុក និយាយថា រដ្ឋភាគខាងជើង Bihar និង Uttar Pradesh ប្រឈមនឹងអាកាសធាតុដ៏អាក្រក់បំផុត ខណៈដែលចំនួនមនុស្សស្លាប់សរុបនៅក្នុងរដ្ឋទាំង២នេះ បានកើនឡើងដល់ ៩៨នាក់ អំឡុងរយៈពេល ៣ថ្ងៃប៉ុណ្ណោះ គិតត្រឹមថ្ងៃទី ១៨ ខែមិថុនា ។  

 ប្រជាពលរដ្ឋដែលមានជំងឺធ្ងន់ធ្ងរ ឬរ៉ាំរ៉ៃរយៈពេលយូរ ដែលរួមទាំងជំងឺបេះដូង ឬជំងឺសួត ទឹកនោមផ្អែម និងជំងឺគ្រួសក្នុងតម្រងនោម រងផលប៉ះពាល់ទាំងអស់ដោយសារតែរលកកម្តៅដ៏អាក្រក់នេះ ។  

ដោយឡែក អ្នកដែលមានបញ្ហាសុខភាពផ្លូវចិត្ត រួមទាំងមនុស្សចាស់ និងអ្នកដែលប្រើថ្នាំតាមវេជ្ជបញ្ជាធ្វើឱ្យខូចសមត្ថភាពរាងកាយដើម្បីគ្រប់គ្រងសីតុណ្ហភាព មានហានិភ័យកើនឡើង នៅក្នុងសីតុណ្ហភាពដ៏ក្តៅបែបនេះ ។  

ក្រុមគ្រូពេទ្យក្នុងស្រុកនៅទីក្រុង Patna រដ្ឋ Bihar និយាយថា ពួកគេពុំធ្លាប់ដែលមើលឃើញរលកកម្តៅដ៏ធ្ងន់ធ្ងរបែបនេះនោះទេ ។  

លោក Deepak Kumar គឺជាវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យ Patna Medical College and Hospital (PMCH) និយាយថា លោកពុំធ្លាប់ដែលជួបអាការៈសុរិយរោគ ឬអាការៈថប់ដង្ហើមដោយសារកម្តៅខ្លាំងបែបហ្នឹងឡើយ ពីព្រោះថាមានមនុស្សច្រើនណាស់ បានស្លាប់ក្នុងរយៈពេល ៣-៤ថ្ងៃមុន ហើយលោកគិតថា មនុស្សប្រហែល ១០០នាក់ នឹងរងគ្រោះឥឡូវនេះនៅក្នុងមន្ទីរពេទ្យ PMCH របស់លោក ៕

អត្ថបទដែលទាក់ទង

មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm       
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        12
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm