ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា បានគៀងគរទុនពីទីផ្សារប្រមាណជាង ៣០០ លានដុល្លារអាមេរិក

2023/06/27 09:40:34 pm        137

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២៣ នេះ ក្រុមហ៊ុនចំនួន ១៩ នៅក្នុងផ្សារមូលបត្រកម្ពុជា បានគៀងគរទុនពីទីផ្សារប្រមាណជាង ៣០០ លានដុល្លារអាមេរិក និងរំពឹងថា ​នៅក្នុងបំណាចឆ្នាំនេះ ​និងមានក្រុមហ៊ុនជាច្រើន ​នឹងធ្វើការបោះផ្សារសញ្ញាប័ណ្ណ បន្ថែម ទៀត។

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា លើកឡើងនៅក្នុងពិធីចុះបញ្ជីផ្លូវ ការរបស់ក្រុមហ៊ុន ខេម ជីអេសអេម ម.ក នៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២៣ នេះថា បច្ចុប្បន្ន មានក្រុមហ៊ុនចុះបញ្ជីចំនួន ១៩ ​ក្នុងក្រុមហ៊ុនចំនួន ១០ ចុះបញ្ជីជាភាគ​ហ៊ុន និងក្រុមហ៊ុន ៩ ផ្សេងទៀត បានចុះបញ្ជីជាសញ្ញាប័ណ្ណ ដោយក្រុមហ៊ុនទាំង ១៩ បានគៀងគរទុនពីទីផ្សារបានក្នុងរង្វង់ប្រមាណជាង ​៣០០ លានដុល្លារអាមេរិកប៉ុណ្ណោះ។

ឯកឧត្តម ​បន្តថា ផ្សារមូល បត្រកម្ពុជាមានក្តីរំពឹងថា ​នៅក្នុងដំណាច់ឆ្នាំ ២០២៣ នេះ នឹង​អាចទទួលបានក្រុមហ៊ុនជាច្រើន ​នឹងធ្វើការបោះផ្សារសញ្ញាប័ណ្ណបន្ថែម ​ទៀត ជាពិសេស​ក្រុមហ៊ុនដែលគ្រោងបោះផ្សាយសញ្ញាប័ណ្ណ។

ជុំវិញនឹងការកើនឡើងនៃក្រុមហ៊ុនចុះបញ្ជី ​ចំពោះសកម្មភាពជួញដូរនៃផ្សារមូលបត្រកម្ពុជា ក៏មានការកើនឡើងគួរឲ្យកត់ សម្គាល់ ទោះជាស្ថានភាពជំងឺកូវីដ ​១៩ នាពេលកន្លងមក បានរំខានយ៉ាងណាក៏ដោយ តែទីផ្សារមូលបត្រកម្ពុជានៅតែកើនឡើងជា​លំដាប់ ។

ឯកឧត្តម ហុង សុហួរ បន្តលើកឡើងថា ​ជាក់ស្តែងក្នុងឆ្នាំនេះ ​ទោះជាការជួញដូរទាបជាង តែ​សកម្មភាពវិញ ​គឺមានការកើនឡើង​ ក្នុងនោះវិនិយោគិនតូចៗ មានការជួញដូរជាប្រចាំច្រើនជាង​ឆ្នាំកន្លងមក ​ហើយការបើកគណនេយ្យជួយដូរប្រចាំថ្ងៃ​ ក៏មានការកើន ឡើងច្រើនផងដែរ ដែល​សកម្មភាពទាំងអស់នេះ បានផ្តល់នូវក្តីរំពឹងថា សម្រាប់ពេលខាងមុខ ទីផ្សារមូលបត្រកម្ពុជា​នឹងកើនឡើងកាន់តែខ្លាំង ដែលកម្មភាពនេះផ្សារមូលបត្រកម្ពុជាមាន​មហិច្ឆតា​ នៅឆ្នាំ ២០៣០ នឹង​មានការជួញដូរដល់ ១០០ លានដុល្លារ ក្នុងមួយថ្ងៃ ៕អត្ថបទ៖ សុន រ៉ាឌី

 


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm