អាហ្វ្រិកខាងត្បូង ៖ អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់អណ្តូងរ៉ែកាលពីថ្ងៃចន្ទ រដ្ឋមន្រ្តីក្រសួងធនធានរ៉ែអាហ្វ្រិកខាងត្បូងលោក Gwede Mantasheបាននិយាយថា កម្មករជីករ៉ែខុសច្បាប់សង្ស័យច្រើនជាងនេះ ប្រហែលជាបានស្លាប់នៅក្នុងអណ្តូងរ៉ែ Virginia Mine ដែលគេបោះបង់ចោលនៅខេត្ត Free State ។
ការលើកឡើងបែបនេះ បន្ទាប់ពីមានសចក្តីរាយការណ៍ថា កម្មករអណ្តូងរ៉ែខុសច្បាប់សង្ស័យយ៉ាងហោច ៣១នាក់បានស្លាប់ ដែលគេជឿថាជាជនជាតិឡេសូតូ ។
លោក Mantashe និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ការជីករ៉ែខុសច្បាប់ គឺជាការពិត ដូចដែលលោកបាននិយាយរៀបរាប់កាលពីសប្តាហ៍មុនអ៊ីចឹង ទាហានដែលវាយប្រហារសេដ្ឋកិច្ចរបស់ពួកយើង ពួកគេនឹងត្រូវស្លាប់នៅក្នុងសង្រ្គាមមួយនោះ ។
ក្រុមហ៊ុន Harmony Gold គឺជាអ្នកគ្រប់គ្រងអណ្តូងរ៉ែកាលពីមុនដែលបានបញ្ឈប់ប្រតិបត្តិការរបស់ខ្លួនកាលពីទសវត្សរ៍ឆ្នាំ ១៩៩០ បានកំណត់ថាមានកម្រិតឧស្ម័នមេតានខ្ពស់ខ្លាំងណាស់នៅក្នុងរន្ធខ្យល់ ។
សូមបញ្ជាក់ថា ឧស្ម័នមេតាន គឺជាឧស្ម័នផ្ទុះកញ្ចក់មានកម្លាំងខ្លាំងបំផុត ដែលគេតែងតែរកឃើញនៅក្នុងអណ្តូងរ៉ែក្រោមដី ហើយវាដើរតួជាការគំរាមកំហែងធ្ងន់ធ្ងរដល់សុខភាព និងសុវត្ថិភាពរបស់កម្មករអណ្តែងរ៉ែ ៕

