ក្រុមហ៊ុន JPMorgan គ្រោងនឹងផ្ដល់សំណងឲ្យដើមចោទលើលោក Epstein ចំនួន ២៩០ លានដុល្លារ

2023/06/27 11:42:28 pm        121

អាមេរិក ៖ ការទូទាត់សំណងចំនួន ២៩០ លានដុល្លាររវាងធនាគារធំបំផុតរបស់អាមេរិក និងក្រុមអ្នកចោទ​ប្រកាន់លោក Jeffery Epstein ត្រូវបានផ្តល់ការព្រមព្រៀងជាបឋមដោយចៅក្រមអាមេរិកកាលពីថ្ងៃចន្ទ។ ក្រុមស្ត្រីចោទប្រកាន់ទាំងនោះនិយាយថា លោក Epstein បានបំពានផ្លូវភេទលើពួកគេ ហើយថាក្រុមហ៊ុនហិរញ្ញវត្ថុ JPMorgan មិនបានអើពើលើការជួញដូរផ្លូវភេទរបស់អតីតហិរញ្ញិករូបនេះទេ។

ចៅក្រមប្រចាំតំបន់របស់តុលាការសហព័ន្ធសហរដ្ឋអាមេរិកលោក Jed Rakoff បាននិយាយថា "នេះគឺជាការដោះ​ស្រាយដ៏ល្អមួយ" ។ លោក Rakoff បានយល់ព្រមលើការទូទាត់ស្រដៀងគ្នានេះចំនួន ៧៥ លានដុល្លារជុំវិញ​ករណីលោក Epstein ពីធនាគារអាឡឺម៉ង់ Deutsche Bank (ដយឆ៍បែង) កាលពីដើមខែនេះ។ លោកបាននិយាយថា ទាំងនេះគឺជាសំណង "ដ៏ច្រើន" សម្រាប់ជនរងគ្រោះដោយសារលោក Epstein ទោះបីជាចំនួននេះមិន​អាចទូទាត់​សម្រាប់​ការរំលោភបំពានដែលពួកគេទទួលរងក៏ដោយ។

បណ្តឹងរួមប្រឆាំងនឹងក្រុមហ៊ុនហិរញ្ញវត្ថុ JPMorgan បានចោទប្រកាន់ធនាគារនេះថាមិនអើពើនឹងសញ្ញាព្រមាននៃការ​រំលោភ​បំពានរបស់ហិរញ្ញិកដែលគួរឱ្យអាម៉ាស់រូបនេះ ហើយរក្សាទំនាក់ទំនងជាមួយលោក Epstein ជាយូរមកហើយ បន្ទាប់ពីលោកបានចាកចេញជាផ្លូវការក្នុងនាមជាអតិថិជន។

ធនាគារនេះបានបន្តរក្សាតំណែងរបស់លោក Epstein បន្ទាប់ពីលោកបានផ្ដល់ចម្លើយពីភាពមានទោសចំពោះការចោទ​ប្រកាន់ទាក់ទងនឹងពេស្យាកម្មកាលពីឆ្នាំ ២០០៨ ហើយលោកត្រូវបានចុះបញ្ជីជាជនប្រព្រឹត្តល្មើសផ្លូវភេទ។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន JPMorgan ប្រឈមនឹងបណ្តឹងមួយទៀតលើករណីលោក Epstein ពីប្រជុំកោះ Virgin របស់សហរដ្ឋអាមេរិក ជាទីដែលលោក Epstein កាន់កាប់កោះចំនួនពីរ ហើយលោកត្រូវបានចោទប្រកាន់​ថាបានបំពានផ្លូវភេទជនរងគ្រោះនៅក្នុងវិមានរបស់ខ្លួន។

លោក Epstein បានស្លាប់នៅក្នុងពន្ធនាគារ Manhattan កាលពីឆ្នាំ២០១៩ ខណៈពេលដែលកំពុងរង់ចាំ​ការកាត់​ទោសពីបទជួញដូរផ្លូវភេទ។ ការស្លាប់របស់លោកត្រូវបានវិនិច្ឆ័យថាជាការធ្វើអត្តឃាតដោយក្រុមគ្រូពេទ្យកោសល្យវិច្ច័យ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        98
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        88
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        83

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm