កម្លាំងយោធាត្រូវបានបញ្ជូនចេញទៅតំបន់ព្រំដែនជាប់ប្រទេសវៀតណាម ដើម្បីទប់ទល់នឹងបច្ចាមិត្ត

2023/06/27 11:45:17 pm        1.5 K

ភ្នំពេញ៖ ក្រោយមានបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅរសៀលថ្ងៃនេះ កម្លាំងយោធា ត្រូវបានបញ្ជូនចេញទៅកាន់ខេត្តព្រំដែនជាប់វៀតណាម ដើម្បីទប់ទល់នឹងការជ្រៀតចូលរបស់កម្លាំង បច្ចាមិត្តមកក្នុងទឹកដីប្រទេសកម្ពុជា ។

ក្រោយពីមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ ​បញ្ជាការដ្ឋានអង្គរក្ស បាន បញ្ចេញកម្លាំងទ័ព រួមជាមួយអាវុធ ទៅកាន់តំបន់ព្រំដែនក្នុងខេត្តរតនគិរី ជាប់ព្រំដែនវៀតណាម ដើម្បីបាញ់កម្ទេចយន្ដហោះគ្មានមនុស្សបើក ​ដែលហោះចូលមកទឹកដីប្រទេសកម្ពុជា ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃនេះ​ សម្ដេចតេជោ ហ៊ុន សែន បានចេញបញ្ជាឱ្យបញ្ចេញកម្លាំងយោធា និងបំពាក់អាវុធទំនើបៗផង ​ទៅកាន់ខេត្តជាប់តំបន់ភាគខាងកើតជាប់ព្រំដែនវៀតណាមជាបន្ទាន់ ដើម្បី ត្រៀមបាញ់កម្ទេចយន្តហោះរបស់បច្ចាមិត្ត ​ដែលហោះចូលមកក្នុងទឹកដីកម្ពុជា ។

សម្តេចតេជោ បានថ្លែងឱ្យដឹងថា ប៉ុន្មានថ្ងៃមកនេះ មានដ្រូន ឬយន្តហោះគ្មានមនុស្សបើកជាច្រើន គ្រឿង ​បានហោះចូលទឹកដីខ្មែរ​ ជាបន្តបន្ទាប់​ នៅក្នុងតំបន់នៃខេត្តរតនគិរី ខណៈសម្តេចដាក់ការ​សង្ស័យថា​ ដ្រូនទាំងនោះ ​អាចជារបស់ពួកបច្ចាមិត្ត​ ឬក្រុមឧទ្ទាម ដែលបានធ្វើសកម្មភាពវាយ​ប្រហារ​អាជ្ញាធរ​វៀតណាម ​ហើយ​បាន​បាក់ទ័ពរត់ចូលទឹកដីកម្ពុជា ​នៅខេត្តតំបន់ខេត្តនេះ ។

សម្ដេចតេជោ បានចេញបទបញ្ជាឱ្យដាក់ពង្រាយ​កងកម្លាំង ​ដែល​បញ្ជូនទៅ ​នេះឲ្យ​បាន​គ្រប់ច្រក ល្ហក​ទាំងអស់​ សម្រាប់ទប់ទល់​ នឹងការជ្រៀតចូលរបស់ពួកបច្ចាមិត្ត ៕អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm