អតីតប្រធានក្រុមហ៊ុន Audi ក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលដំបូងរបស់ VW ដែលត្រូវកាត់ទោសជុំវិញរឿងអាស្រូវប្រេងម៉ាស៊ូត

2023/06/28 12:08:55 am        162

អតីតប្រធានក្រុមហ៊ុន Audi លោក Rupert Stadler ត្រូវបានតុលាការក្រុងមុយនិច (Munich) សម្រេចក្ដីឲ្យជាប់​ទោស​ដោយការទោសព្យួររយៈពេល ១ឆ្នាំ និង ៩ខែ ពីបទក្លែងបន្លំដោយការធ្វេសប្រហែសក្នុងរឿងអាស្រូវ​ប្រេង​ម៉ាស៊ូត​ឆ្នាំ២០១៥ ដោយការសម្រេចនេះ បានធ្វើឲ្យលោកក្លាយជាអតីតសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Volkswagen ដំបូងគេ ដែលទទួលការកាត់ទោសបែបនេះ។

តុលាការបានឲ្យដឹងថា អតីតប្រធានរូបនេះ ត្រូវបានពិន័យជាប្រាក់ចំនួន ១,១លានអឺរ៉ូ (១,២០លានដុល្លារ) ដែល​ប្រាក់​នេះនឹងត្រូវបញ្ជូនទៅកាន់រតនាគាររដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាល។ ការជាប់ទោស គឺស្ថិត​នៅក្នុងរយៈ​ពេលដ៏ជាក់​លាក់​ចន្លោះពី ១ឆ្នាំកន្លះ ទៅ ២ឆ្នាំ ដែលចៅក្រមបាននិយាយថា អតីតនាយកប្រតិបត្តិរូបនេះ នឹងប្រឈមជាមួយនឹង​រយៈពេលប៉ុណ្ណឹង ប្រសិនបើលោកព្រមសារភាពពីភាពមានទោស ចំពោះការចោទប្រកាន់។

មេធាវីរបស់លោក លោក Ulrike Thole-Groll បាននិយាយកាលពីខែឧសភាថា លោក Stadler មិនដឹងថាយានយន្ត​ត្រូវបានក្លែងបន្លំ ហើយអ្នកទិញត្រូវបានធ្វើឲ្យខាតបង់នោះទេ ប៉ុន្តែទទួលស្គាល់ថា វាជារឿងដែលអាចកើតមាន ហើយបានព្រមទទួលថា ចាំបាច់ត្រូវមានការថែទាំបន្ថែមទៀត។

ដើមឡើយ រដ្ឋអាជ្ញាចង់ផាកពិន័យចំនួន ២លានអឺរ៉ូ ដោយយោងទៅលើប្រាក់ខែរបស់លោក Stadler នៅក្រុមហ៊ុន Audi និង Volkswagen និងទ្រព្យសម្បត្តិហិរញ្ញវត្ថុ និងអចលនទ្រព្យរបស់លោក។ ការកាត់ក្តីចំពោះលោក Stadler ដែលជា​ដំណើរការតុលាការមួយ ក្នុងចំណោមដំណើរការដ៏លេចធ្លោបំផុត បន្ទាប់ពីរឿងអាស្រូវប្រេងម៉ាស៊ូត បានបន្តតាំង​ពីឆ្នាំ២០២០។

ក្រុមហ៊ុនមេរបស់ Audi គឺ Volkswagen (VOWG_p.DE) និង Audi បានទទួលស្គាល់ក្នុងឆ្នាំ២០១៥ ថាបានប្រើកម្មវិធី​ខុសច្បាប់ ដើម្បីបន្លំការធ្វើតេស្តបញ្ចេញឧស្ម័ន៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        58
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        56
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm