កេនយ៉ាអាចអនុវត្តតាមច្បាប់ប្រឆាំងអ្នកស្រឡាញ់ភេទដូចគ្នារបស់អ៊ូហ្គង់ដា

2023/06/28 12:12:08 am        76

កេនយ៉ា ៖ សេចក្ដីស្នើច្បាប់ដែលគេដាក់ឈ្មោះថាការពារគ្រួសាររបស់ប្រទេសកេនយ៉ា បច្ចុប្បន្នកំពុងត្រូវបាន​ពិនិត្យដោយ​គណៈកម្មាធិការសភា ដែលអាចបញ្ជូនសំណើនេះទៅបោះឆ្នោតក្នុងសភាពេញអង្គ។ ដូចទៅនឹងច្បាប់ប្រឆាំងអ្នកស្រលាញ់ភេទដូចគ្នារបស់អ៊ូហ្គង់ដាដែរ សេចក្ដីស្នើច្បាប់នេះរួម​បញ្ចូលទាំងការកាត់​ទោសប្រហារ​ជីវិតសម្រាប់ "ការស្រឡាញ់ភេទដូចគ្នាធ្ងន់ធ្ងរ" ។ ការធ្វើសកម្មភាពផ្លូវភេទរបស់ជនភេទទីបី និង "ការលើកកម្ពស់" ការស្រឡាញ់​ភេទដូចគ្នា អាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលវែង។

ចលនាស្រដៀងគ្នានេះក៏កើតមានផងដែរនៅក្នុងប្រទេសតង់ហ្សានី និងស៊ូដង់ខាងត្បូង នេះបើយោងតាមសមាជិក​សភាក្នុង​ប្រទេសទាំងនោះ ដែលស្នើឱ្យមានយន្តការច្បាប់ប្រឆាំងក្រុមអ្នកស្រលាញ់ភេទដ៏ទូលំទូលាយនៅទូទាំងអាហ្វ្រិកខាងកើត។ សមាជិកសភាក្នុងតំបន់មួយចំនួនបានកំណត់បញ្ហានេះថាជាសមរភូមិដែលស្ទើរតែមានស្រាប់ដើម្បីសង្គ្រោះគុណតម្លៃ និងអធិបតេយ្យភាពអាហ្វ្រិក។

សំណើច្បាប់ដែលបានស្នើឡើងនេះបានធ្វើឱ្យមានភាពច្របូកច្របល់ចំពោះសហគមន៍អ្នកស្រលាញ់​ភេទ​ដូចគ្នារបស់ប្រទេសកេនយ៉ា ដែលកាលពីដើមខែនេះ បានប្រារព្ធពិធីទិវាឥន្ទធនូនៅទីក្រុងណៃរ៉ូប៊ី។ ខុសពីឆ្នាំមុនៗ ទីតាំងនៃព្រឹត្តិការណ៍នេះមិនត្រូវបានបង្ហាញឱ្យដឹងជាមុនឡើយ ដោយសារតែការភ័យខ្លាចថា វានឹងត្រូវបាន​កំណត់គោលដៅដោយក្រុមសកម្មជនប្រឆាំងនឹងអ្នកស្រលាញ់ភេទដូចគ្នា ។

ក្រុមអ្នកតស៊ូមតិ និងអ្នកប្រឆាំងនិយាយថា សេចក្ដីស្នើច្បាប់ការពារគ្រួសារនេះអាចក្លាយជាច្បាប់ពេញលេញ ដែលជំរុញ​ដោយចលនារបស់អ៊ូហ្គង់ដា ក៏ដូចជាអ្នកធ្វើយុទ្ធនាការប្រឆាំងអ្នកស្រលាញ់ភេទដូចគ្នាដែលមានការរៀបចំ និងផ្តល់ហិរញ្ញប្បទានយ៉ាងប្រសើរ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        31
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        105
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm