ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោកកត់សំគាល់ឃើញពីកិច្ចសហប្រតិបត្តិការសកលស្របពេលមានការផ្លាស់ប្តូរ និងការបែងចែក

2023/06/28 12:14:34 am        31

ចិន ៖​ លោក Klaus Schwab គឺជាប្រធានប្រតិបត្តិការវេទិកាសេដ្ឋកិច្ចពិភពលោក ដែលបានរៀបចំឡើងនៅទីក្រុង Tianjin (ទាំនជីន)ភាគខាងជើងប្រទេសចិន បាននិយាយនាថ្ងៃអង្គារនេះថា ភាពជាអ្នកដឹកនាំមិនរួញរា និងកិច្ចសហប្រតិបត្តិការសកល មានសារៈសំខាន់បំផុតចំពោះពិភពលោករបស់ពួកយើង ស្របពេលដែលពួកយើងកំពុងឆ្លងកាត់ពេលវេលាផ្លាស់ប្តូរ និងការបែងចែកពុំធ្លាប់ដែលមានពីមុនមក ។

ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំជើងឯកថ្មីប្រចាំឆ្នាំលើកទី ១៤ ដែលគេស្គាល់ឈ្មោះថារជាកិច្ចប្រជុំកំពូលក្រុង Davos លោក Schwab បានស្វាគមន៍អ្នកចូលរួមទាំងអស់ ក្រោយពេលដែលព្រឹត្តការណ៍មួយនេះ ត្រូវបង្ខំរៀបចំឡើងតាមអនឡាញ ដោយសារតែការរីករាលដាលឆ្លងសកលជំងឺ COVID-19កាលពីឆ្នាំមុនៗ ហើយលោកបានកត់សំគាល់ឃើញថា ពិភពលោកនៅរងការគំរាមកំហែងពីការងារលំបាកជាច្រើនទៀត ។

លោក Schwabនិយាយថា ស្របពេលដែលពួកយើងវិលត្រឡប់ទៅរកកិច្ចប្រជុំកំពូលក្រុង Davosវិញ ក្រោយរយៈពេល ៣ឆ្នាំនៃជំនួបតាមអនឡាញដោយសារការរីករាលដាលឆ្លងសកលជំងឺ COVID-19នោះ ប្រធានបទនៃជំនួបឆ្នាំនេះ គឺ “ភាពជាសហគ្រិន៖ កម្លាំងអូសទាញសេដ្ឋកិច្ចសកល”។ ពួកយើងកំពុងរស់នៅក្នុងពេលវេលាផ្លាស់ប្តូរ និងការបែងចែកពុំធ្លាប់ដែលមានពីមុនមក បង្កឡើងដោយសារតែវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជឿនលឿន ដោយសារតែភាពតានតឹងភូមិសាស្រ្តនយោបាយ ក៏ដូចជាការងារលំបាកក្នុងសង្គម និងបរិស្ថាន ។ កត្តាទាំងអស់នេះហើយ នឹងធ្វើឲ្យប៉ះពាល់ដល់អនាគតរបស់មនុស្ស ។

សូមបញ្ជាក់ថា អ្នកចូលរួមចំនួន ១.៥០០នាក់ មកពីវិស័យធុរកិច្ច រដ្ឋាភិបាល អង្គការអន្តរជាតិ និងបណ្ឌិត្យសភា កំពុងចូលរួមព្រឹត្តការណ៍រយៈពេល ៣ថ្ងៃនេះ ដើម្បីផ្តល់ការយល់ដឹងចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចសកល និងសក្តានុពលក្នុងយុគសម័យក្រោយការរីករាលដាលឆ្លងជំងឺ COVID-19 ៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        25
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        44
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm