សម្ដេចតេជោអំពាវនាវដល់ពលរដ្ឋ សូមកុំមានការបារម្ភ និងជ្រួលច្របល់ចំពោះការចល័តកងទ័ព

2023/06/28 02:18:21 am        528

ភ្នំពេញ ៖ មានប្រសាសន៍តាមរយៈសារសំឡេងពិសេសនៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំពាវនាវដល់ពលរដ្ឋនៅទូទាំងប្រទេស និងបណ្ដាខេត្តដែល​មានកងកម្លាំងប្រដាប់អាវុធឆ្លងកាត់ សូមកុំមានការបារម្ភ ឬ ជ្រួលច្របល់ចំពោះការចល័ តកងទ័ពនេះអី។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា ការចល័តកងទ័ពនេះ គឺជាកម្លាំងអន្តរាគមន៍ ដើម្បីជួយទៅដល់​តំបន់ភូមិភាគ ដើម្បីរួមកម្លាំងគ្នាកម្ទេចយន្តហោះគ្មានមនុស្សបើក ដែលបានបំពានចូលដែន អធិបតេយ្យរបស់​កម្ពុជាជាច្រើនលើកកន្លងមករួចហើយ។

សម្ដេចតេជោបានចាត់ទុកការបំពានលើដែនអធិបតេយ្យកម្ពុជានេះ គឺជាការឈ្លានពាន និងជាការប៉ុន ប៉ងធ្វើភេរវកម្មលើទឹកដីកម្ពុជា។

​ក្រៅពីការអំពាវនាវដល់ពលរដ្ឋនៅទូទាំងប្រទេស និងបណ្ដាខេត្តនានាដែលកងទ័ពចល័តទៅដល់, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវទៅដល់ប្រទេសក្បែរខាង កម្ពុជា ដែលបានផ្ដល់ទឹកដីឱ្យយន្តហោះគ្មានមនុស្សបើកធ្វើជាទីតាំងបើកបំពានចូលទឹកដីកម្ពុជា សូម បញ្ឈប់ជាបន្ទាន់នូវសកម្មភាពនោះ ព្រោះវាមានចរិតជាភេរវកម្មប្រឆាំងនឹងអធិបតេយ្យភាព និងឯករា ជ្យភាពរបស់កម្ពុជា។

​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបញ្ជាក់ជាថ្មីថា កម្ពុជាចង់មានសេចក្ដីសុខ ហើយគ្មានប្រាថ្នា អ្វីក្រៅពី សេចក្ដីសុខ និងឯករាជ្យ អធិបតេយ្យភាពរបស់កម្ពុជាប៉ុណ្ណោះនោះទេ។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការគ្រប់គ្រងសភាពការណ៍នេះ សូមពលរដ្ឋកុំមាន ការបារម្ភព្រួយ ពីបញ្ហានេះអី៕ ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm