បេឡារុស ៖ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko នៅថ្ងៃអង្គារ (២៧ មិថុនា)នេះ បានថ្លែងសុន្ទរកថាលើកដំបូងរបស់ខ្លួន បន្ទាប់ពីបានដើរតួយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ខំក្រុមអ្នកប្រយុទ្ធស៊ីឈ្នួល Wagner ដែលបះបោរនៅក្នុងប្រទេសរុស្ស៊ីឱ្យបញ្ឈប់សកម្មភាពរបស់ពួកគេលើទីក្រុងមូស្គូ។
លោក Lukashenko បាននិយាយអំពីការគំរាមកំហែងនៃការពង្រីកខ្លួន និងការបង្កហេតុរបស់ណាតូនៅតាមព្រំដែនបេឡារុស្ស រួមទាំងជាមួយអ៊ុយក្រែនផងដែរ។
លោក Lukashenko បានប្រាប់បុគ្គលិកយោធា អ្នកជំនាញនយោបាយ និងអ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងវិមានប្រធានាធិបតីថា "យើងត្រូវតែខ្លាំងជាងការគំរាមកំហែងដែលមានលើទឹកដីរបស់យើង ដែលមកពីលោកខាងលិចម្តងទៀត" ។ លោកបានបន្ថែមថា៖ ដូចដែលអ្នកអាចមើលឃើញ ប្រវត្តិសាស្ត្រច្រំដែលរួចមកហើយ៕

