សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​ជ្រើស​រើស​គរុសិស្ស​ឲ្យ​មក​សិក្សា​ដោយ​ផ្ទាល់​ដើម្បី​ធានា​បាន​នូវ​គុណភាព​

2021/04/27 09:59:58 am        24

ហែលទឹក៖ ដើម្បី​ធានា​បាន​នូវ​គុណភាព ​ចំពោះ​ការ​ផ្ដល់​ចំណេះដឹង​ឲ្យ​ចំ​គោលដៅ និង​ប្រកបដោយ​គុណភាព សហព័ន្ធ​ខ្មែរ​កីឡា​ហែលបាន​ជ្រើស​គរុសិស្ស​អប់រំកាយ និង​កីឡា ឲ្យ​មក​សិក្សា​វគ្គ​បណ្តុះបណ្ដាល​គ្រូ​បង្វឹក​កម្រិត​មូលដ្ឋាន​ថ្នាក់​ជាតិ ដោយ​ផ្ដល់​ឱកាស​ដល់​ការចូលរួមសិក្សា ទទួល​ចំណេះដឹង​ថ្មី​លើ​វិស័យ​កីឡា​ហែល​ទឹក​។ នេះ​បើ​តាម​ការ​លើក​ឡើង​រប​ស់លោក ហែម គី​រី អគ្គលេខាធិការសហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​។​

​ប្រាប់​អ្នក​ព័ត៌មាន​ក្រោយ​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា លោក ហែម គី​រី បាន​គូស​បញ្ជាក់​ថា វត្តមាន​គរុ​សិស្ស​ចូលរួម​វគ្គ​នេះគឺជា​ឱកាស​ល្អ​មួយ ​សម្រាប់​សហព័ន្ធ​ក្នុង​ការ​សម្លឹង​រក​គ្រូ​កីឡា​ប្រកបដោយ​គុណភាព សម្រាប់​ទិសដៅ​ស៊ី​ហ្គេម​២០២៣ និង​ទៅ​អនាគត​។​ វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​ថ្នាក់​ជាតិ​លើក​ទី​២ ឆ្នាំ​២០១៩​នេះ សហព័ន្ធ​បាន​បង្វែរ​ទិសដៅ​ដោយ​ផ្ដោត​សំខាន់​ លើ​សិក្ខាកាម​ដែល​នៅ​ខេត្ត​នានាក្នុង​តំបន់​សមុទ្រ​ដូចជា ខេត្ត​កំពត ព្រះសីហនុ និង​កោះកុង​ជាដើម ខណៈ​កាល​រៀបចំ​លើក​ទី​១ ក្នុង​ឆ្នាំ​២០១៧ សហព័ន្ធ​បាន​ផ្ដោត​សំខាន់លើ​ខេត្ត​មួយ​ចំនួន ដែល​ជាប់​នៅ​តំបន់​ទន្លេ​ដូចជា កំពង់ចាម ត្បូងឃ្មុំ កណ្ដាល បាត់ដំបង និង​សៀមរាប​។​

​គួរ​បញ្ជាក់​ថា វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​កម្រិត​មូលដ្ឋាន​ថ្នាក់​ជាតិ​លើក​ទី​២ ឆ្នាំ​២០១៩​នេះ​ធ្វើឡើង​រយៈ​ពេល ៣​ថ្ងៃ​គឺ​ពី​ថ្ងៃ​ទី​១១ ដល់​ទី​១៣​ ខែកុម្ភៈ​ម្សិលមិញ​ ខណៈ​ដែល​សិក្ខាកាម​ចូលរួម​សរុប​មាន​ចំនួន ​២៩​រូបក្នុង​នោះ​សិក្ខាកាម​ដែល​ជា​គរុ​សិស្ស​អប់រំ​កាយ​ និង​កីឡា​មាន​ចំនួន​ ១០​រូប​ផង​ដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        12
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        85
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm