សីតុណ្ហភាពហក់ឡើងខ្ពស់ ខណៈរលកកំដៅ បន្តគ្របដណ្ដប់ពាសពេញប្រទេសអេស្ប៉ាញ

2023/06/28 05:12:36 pm        211

អេស្ប៉ាញ៖ ខណៈរលកកំដៅដែលកំពុងគ្របដណ្ដប់ពាសពេញប្រទេសអេស្ប៉ាញ បានឈានចូលដល់ថ្ងៃទី៣កាលពីថ្ងៃអង្គារ ទី២៧មិថុនា ប្រជាពលរដ្ឋនៅក្នុងទីក្រុងម៉ាឌ្រីត (Madrid) បានធ្វើដំណើរចេញពីកណ្ដាលទីក្រុង និងបានស្វែងរកកន្លែងជ្រកម្លប់គេចពីកំដៅព្រះអាទិត្យដោយការទទូលឆត្រ និងជ្រកក្រោមដើមឈើនៅក្នុងឧស្យានជាយក្រុងនេះ។ 

មានមនុស្សតែមួយចំនួនតូចប៉ុណ្ណោះដែលគេបានមើលឃើញដើរនៅទីលានចតុរង្គ Sol នៅពេលថ្មីៗនេះ ដែលបានផ្ដល់ម្លប់តិចតួច នៅពេលថ្ងៃ ខណៈសីតុណ្ហភាពនៅក្នុងទីក្រុង Madrid បានឡើងដល់៣៧អង្សាសេ ឬស្មើរ ៩៨,៦ហារិនហៃ។ 

គេរំពឹងថា រលកកំដៅនឹងបន្តមកដល់ថ្ងៃពុធនេះ ដែលមិនត្រឹមតែនៅក្នុងតំបន់អានដាលូសៀ(Andalusia) ដែលនឹងមានសីតុណ្ហភាពខ្ពស់បំផុតនោះទេ ថែមទាំងនៅក្នុងទីក្រុង Madrid តំបន់ស្វយ័តExtremadur និង Castilla-La Mancha ជាទីដែលសីតុណ្ហភាពអាចនឹងឡើងដល់៤០ ឬ ៤២អង្សាសេ។

នៅឧស្យាន Retiro របស់ទីក្រុង Madrid  ប្រជាពលរដ្ឋបាននាំគ្នាគេចចេញពីកំដៅព្រះអាទិត្យ ជ្រកក្រោមដើមឈើ ។  ចំណែកអ្នកផ្សេងទៀត នាំគ្នាទៅអង្គុយនៅមាត់បឹងនៃឧទ្យាននោះ។ 

សេចក្ដីណែនាំមួយដែលបានហាមប្រាមការធ្វើការនៅខាងក្រៅមួយចំនួន អំឡុងស្ថានភាពរលកកម្តៅខ្លាំង បានដាក់ឲ្យអនុវត្តន៍នៅតំបន់ខ្លះរបស់ប្រទេសនេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        99
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        89
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        84

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm