សម្តេចតេជោប្រកាសផ្តល់រង្វាន់២០ម៉ឺនដុល្លារ ដល់អង្គភាពណាបាញ់យន្តហោះគ្មានមនុស្សបើក ហោះចូលទឹកដីកម្ពុជា

2023/06/28 05:40:58 pm        495

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសផ្ដល់រង្វាន់ចំនួន២០ម៉ឺនដុល្លារ​ដល់អង្គភាពយោធាណា ដែលបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលហោះចូលទឹកដីកម្ពុជា ។

ថ្លែងនៅក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប១៨,៣១នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យកងទ័ពដែលបានបញ្ជូន និងប្រចាំនៅតំបន់ភូមិភាគទី១ទាំង​អស់ត្រូវតែបាញ់ដ្រូន ​និងយន្តហោះគ្មានមនុស្សបើកនេះ ឲ្យខាងតែបាន ខណៈការហោះចូលជា​រឿយៗ​ក្នុងទឹកដីកម្ពុជាជាប់នឹងព្រំដែនវៀតណាមនាពេលប៉ុន្មានថ្ងៃមកនេះ គឺជាការឈ្លានពាន និង​បំពាន​នូវ​អធិបតេយ្យ​កម្ពុជា​សុទ្ធសាធ។

ជាមួយគ្នានោះដែរ​សម្តេចតេជោ ​ក៏បានអំពាវនាវ​យ៉ាង​ទទូច​ដល់​ប្រទេស​ណា​ក៏ដោយដែលបាន ឧបត្ថម្ភ​នូវ​សម្ភារៈដ្រូន និង​យន្តហោះ​គ្មានមនុស្សបើកទាំង​នេះ​ដល់​ក្រុម​ឧទ្ទាម​ទាំងនោះ​សូម​បញ្ឈប់ជាបន្ទាន់ ​ខណៈបញ្ហានេះ​វាមិនមែនជាករណី​លេងសើច​នោះទេ ​វាគឺជាបញ្ហា​ភេរវកម្ម។

ទាក់ទងនឹងបញ្ហាដ្រូន និងយន្តហោះគ្មានមនុស្សបើកចូលទឹកដីកម្ពុជា​នេះដែរ ​សម្តេច​ ក៏​បាន​ស្តីបន្ទោស​ដល់មេភូមិភាគទី១ថា ជាមេទ័ព​កំសាក​ដោយ​មិន​ហ៊ាន​បាញ់​ទម្លាក់​ចំពោះដ្រូន ដែល​បាន​ហោះ​ចូលតំបន់​ស្រុកកោះញែក ខេត្តមណ្ឌលគិរី ចំនួន៥គ្រឿង​កាលពីយប់មិញផងដែរ។

សម្តេច បានលើកឡើងថា អស់លោកធ្វើទ័ពស្លូតពេកហើយ ​គេហោះចូលដីយើងប៉ុន្មាន​ថ្ងៃ​ត្រឹម​យកកាំភ្លើងសេកាសេបាញ់ ​ដូច្នេះ​សម្តេច​សូមបញ្ជាឲ្យដាក់សំណាញ់មេឃ​បាញ់ទម្លាក់ដ្រូន និង​យន្តហោះទាំងនោះ ឲ្យខាងតែបាន ដើម្បីឲ្យដឹងប្រភពច្បាស់លាស់ថា​វាចេញពីខាងណាមក។

សូមបញ្ជាក់ថា កាលពី​ម្សិលមិញ​សម្តេចតេជោ​ បាន​បញ្ជាឱ្យ​នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បញ្ចេញកម្លាំង​យោធា​ចំនួន​៥០០នាក់ ​និងអាវុធទំនើប២០០ដើម​ទៅកាន់តំបន់ភូមិភាគ១ ដើម្បី​ត្រៀមបាញ់ដ្រូន ​និងយន្តហោះគ្មាន​មនុស្ស​បើកចូល​ទឹកដី​កម្ពុជា ខណៈសម្តេច ​បានដាក់ការ​សង្ស័យថា​ដ្រូន ទាំងនោះជារបស់ក្រុមឧទ្ទាម ឬជនជាតិភាគតិច​ម៉ុងតាញ៉ា ដែល​បានវាយ​ប្រហារ​ដល់អាជ្ញាធរវៀតណាម កាល​ពីពាក់កណ្តាលខែមិថុនាកន្លងទៅ ​ហើយបាក់​ទ័ពរត់ចូល​លាក់ខ្លួន​ក្នុងព្រំដែនកម្ពុជា៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm