សម្ដេចតេជោ៖ បើការបង្ក្រាបគ្រឿងញៀនបានច្រើនមិនមែនជាសញ្ញាថាជោគជ័យ នៃការទប់ស្កាត់បទល្មើសនេះទេ

2023/06/28 05:51:12 pm        223

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កម្ពុជាមិនមែនជាប្រទេសផលិតទេ តែគ្រឿងញៀនបានរុលចូលមកប្រទេសរបស់យើងយ៉ាងច្រើន ដែលត្រូវតែខិតខំប្រឹងប្រែងស្រាវជ្រាវបង្ក្រាបទប់ស្កាត់ឱ្យបាន។

សម្តេចតេជោ ប្រមុខនៃរាជរដ្ឋភិបាលបានលើកឡើងទាក់ទិននឹងបទល្មើសគ្រឿងញៀន យ៉ាងដូច្នេះ ខណៈបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ ​និយោជិតសរុបជិត ២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ ​ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨មិថុនានេះ ។

សម្តេច បានគូសបញ្ជាក់ថា បើការបង្ក្រាបបទល្មើសមួយនេះ បានច្រើនមិនមែនជាសញ្ញាបង្ហាញថា ជាលទ្ធផលល្អ ឬជាជោគជ័យនៃការទប់ស្កាត់បទល្មើសគ្រឿងញៀននៅឡើយទេ។

សូមបញ្ជាក់ថា រយៈពេលចុងក្រោយនេះ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ​​អគ្គស្នងការនគរបាលជាតិ ​និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួល​ផែន​ប្រឆាំងបទល្មើសគ្រឿងញៀន ​និងក្រោមការដឹកនាំផ្ទាល់ពី ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងបាន ចុះប្រតិបត្តិការ​បង្ក្រាប​បទល្មើសគ្រឿងញៀន ​ដូចភ្លៀងរលឹមនៅទូទាំង​ប្រទេស​ជារៀងរាល់ថ្ងៃ ជាពិសេសបង្ក្រាប​បានបទល្មើសជួញដូរ​គ្រឿងញៀន​ធំៗជាបន្តបន្ទាប់។

សន្និបាតបូកសរុបត្រួតពិនិត្យលទ្ធផលការងារគ្រឿងញៀន ឆ្នាំ២០២២ និងលើកទិសដៅបន្តរបស់​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្មីៗនេះ យោងតាមរបាយការណ៍ ​បានឲ្យដឹងថា អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន ​បានបន្តសហការសម្របសម្រួលជាមួយស្ថាប័ន អង្គភាព​អនុវត្តច្បាប់ទាំងក្នុងក្របខ័ណ្ឌជាតិ​ និងអន្តរជាតិ​ ក្នុងការពង្រឹងការអនុវត្តវិធានការច្បាប់ ក៏ដូចជាវិធានការរដ្ឋបាល។

គណៈកម្មការ បង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនខុសច្បាប់​តាមច្រកនៃយុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ បានបន្តការងារតាមគោលការណ៍​ដឹកនាំរបស់​គណៈបញ្ជាការ​យុទ្ធនាការ ក្នុងការពង្រឹងប្រសិទ្ធភាពអនុវត្តច្បាប់ និងឈានទៅបំផ្លាញអង្គការ​ចាត់តាំង​ឧក្រិដ្ឋ​ជនគ្រឿងញៀន​ ដោយបង្កើនកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិ ​តំបន់ អនុតំបន់ ពិសេស​សហការយ៉ាងជិតស្និទ្ធជាមួយប្រទេសជិតខាង​ ដើម្បីទប់ស្កាត់ការចរាចរ​គ្រឿងញៀន​គ្រប់ប្រភេទ ឆ្លងកាត់តំបន់ព្រំដែន៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm