ប្រាក់ចំណេញឧស្សាហកម្មដែលធ្លាក់ចុះរបស់ចិន ធ្វើឱ្យស្រឣាប់កាន់តែខ្លាំងដល់ចក្ខុវិស័យសេដ្ឋកិច្ច

2023/06/28 07:45:34 pm        154

ប្រាក់ចំណេញប្រចាំឆ្នាំនៅក្រុមហ៊ុនឧស្សាហកម្មរបស់ប្រទេសចិន បានឈានដល់ការធ្លាក់​ចុះតួលេខពីរខ្ទង់ ក្នុងរយៈពេល៥ ខែដំបូង ខណៈតម្រូវការចុះខ្សោយ បានទាញទម្លាក់ប្រាក់ចំណូល ដោយផ្ញើរក្តីសង្ឃឹមលើការគាំទ្រគោលនយោបាយបន្ថែមទៀតដើម្បីជំរុញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺCovid-19។

ការធ្លាក់ចុះប្រាក់ចំណេញ១៨,៨ ភាគរយ ពីឆ្នាំមុន បានស្ថិតនៅលើចំណុចកំពូលនៃការធ្លាក់ចុះ ២០,៦ ភាគរយ កាលពីខែមករា ដល់ខែមេសា ហើយបានបន្ថែមទៅលើភស្តុតាងនៃសេដ្ឋកិច្ច​ដែលកំពុងខាតបង់ចំពោះការប្រឈមមុខជាច្រើនក្នុងខែឧសភា រួមទាំងការលក់រាយ ការនាំចេញ និងការវិនិយោគអចលនទ្រព្យ ខណៈអត្រាអត់ការងារធ្វើរបស់យុវជន បានកើនឡើងខ្ពស់ថ្មីដល់ចំនួន ២០,៨ ភាគរយ។

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS) ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា កាលពីខែមុនតែមួយ ប្រាក់ចំណូលផ្នែកឧស្សាហកម្មបានធ្លាក់ចុះ ១២,៦ ភាគរយ ធៀបនឹងឆ្នាំមុន ។ ប្រាក់ចំណេញបានធ្លាក់ចុះ ១៨,២ ភាគរយនៅក្នុងខែមេសា។

លោក Wu Chaoming នាយករងនៃវិទ្យាស្ថានសេដ្ឋកិច្ចអន្តរជាតិ Chasing បាននិយាយថា ការស្ទុះងើបឡើងវិញយឺតនៃប្រាក់ចំណេញផ្នែកឧស្សាហកម្មបានសំដៅទៅរកការលំបាកដែលបានទទួលរង ដោយការប្រឈមទៅនឹងប្រតិបត្តិការពាណិជ្ជកម្ម ។ លោក Wu បាននិយាយថា សាជីវកម្មបានព្យាយាមពង្រឹងករណីសម្រាប់វិធានការគោលនយោបាយបន្ថែមទៀតដើម្បីជួយក្រុមហ៊ុន។

ដោយផ្តល់នូវក្តីសង្ឃឹមមួយចំនួននៃការផ្លាស់ប្តូរដែលមិនរំពឹងទុក ក្រុមហ៊ុនផលិតរថយន្តបានឃើញ​ការកើនឡើងទ្វេដងនៃប្រាក់ចំណេញពីឆ្នាំមុននៅក្នុងខែឧសភា ទោះបីជាការកើនឡើង​មួយផ្នែក​បានបង្ហាញពីដំណើរការមិនល្អកាលពីឆ្នាំមុន នៅពេលដែលមានការទប់ស្កាត់ជំងឺCovid បានធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មយ៉ាងខ្លាំង។

ទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS) បាននិយាយថា ខណៈបរិយាកាសខាងក្រៅកាន់តែស្មុគស្មាញ ​និងធ្ងន់ធ្ងរ តម្រូវការក្នុងស្រុកនៅតែមិនគ្រប់គ្រាន់ ដែលដាក់បន្ទុកធ្ងន់លើការស្ទុះងើបឡើងវិញ នៃប្រាក់ចំណេញផ្នែកឧស្សាហកម្ម។

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        45
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        33
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm