សហរដ្ឋអាមេរិក-វៀតណាម ពង្រឹងមិត្តភាពស្របពេលដំណើរទស្សនកិច្ចរយៈពេល ៦ថ្ងៃរបស់នាវាដឹកយន្តហោះអាមេរិក

2023/06/28 07:53:32 pm        104

នាវាដឹកយន្តហោះសហរដ្ឋអាមេរិក១គ្រឿង និងនាវាចម្បាំងបំពាក់មីស៊ីលតម្រង់គោលដៅ ២គ្រឿង បានធ្វើដំណើរមកដល់ប្រទេសវៀតណាម សម្រាប់ដំណើរទស្សនកិច្ចមេត្រីភាពរយៈពេល ៦ថ្ងៃ ដែលជាការចាប់ផ្តើមព្រឹត្តការណ៍សំខាន់នៃទំនាក់ទំនងល្អប្រសើររវាងអតីតប្រទេស​សត្រូវអំឡុង​សម័យ​សង្រ្គាមទាំង២ ។

នាវាដឹកយន្តហោះ USS Ronald Reagan និងនាវាចម្បាំងបំពាក់មីស៊ីលតម្រង់គោលដៅ USS Antietam និង USS Robert Smalls បានធ្វើដំណើរមកដល់ទីក្រុងដាណាង កាលពីថ្ងៃអាទិត្យ ដែលជាដំណើរ​ទស្សនកិច្ចលើកទី ៣ ចាប់តាំងពីឆ្នាំ ២០១៨ ហើយនាវាទាំងនេះ នឹងបន្តចតនៅកំពង់ផែ​ក្រុងដាណាង រហូតដល់ថ្ងៃទី ៣០ខែមិថុនាខាងមុខ ។

យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន APបានឲ្យដឹងថា ក្រុមមន្រ្តីមកពីនាវាដឹក​យន្តហោះ Ronald Reaganបានចុះពីលើនាវាកាលពីថ្ងៃអាទិត្យ ហើយពួកគេត្រូវបានស្វាគមន៍​យ៉ាងកក់ក្តៅពីក្រុមមន្រ្តីវៀតណាម ក្រោយពេលចូលចតនៅកំពង់ផែក្រុងដាណាង ។

លោកឧត្តមនាវីទោ Pat Hannifinដែលជាមេបញ្ជាការកងនាវាចម្បាំងអាមេរិក បាននិយាយនៅក្នុង​សេចក្តីថ្លែង​ការណ៍​ដែលបានប្រកាសការមកដល់របស់នាវាថា ពួកយើងពិតជារំភើបចិត្តខ្លាំងណាស់​ពេលមកដល់ប្រទេសវៀតណាម ហើយនិងសូមស្ងើចសរសើរចំពោះការស្វាគមន៍ដែលកង​នាវាចម្បាំងរបស់ពួកយើងទទួលបាន ។

លោកបន្តថា ដំណើរទស្សនកិច្ចបែបនេះ នឹងពង្រឹងដល់ភាពជាដៃគូ និងការប្តេជ្ញាចិត្តរបស់ពួក​យើងក្នុងការប្រឈមដោះស្រាយបញ្ហារួមនៅក្នុងតំបន់ត្រួតត្រាសមុទ្រ ។

យោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានឲ្យដឹងថា ខណៈពេលស្នាក់​នៅក្នុងប្រទេសវៀតណាម សមាជិកនាវិកនឹងចូលរួមសកម្មភាពការទូត​សាធារណៈជាច្រើន រួមទាំងការផ្លាស់ប្តូរវប្បធម៌ ​និងអាជីព ​ដូចជាគម្រោងសេវាកម្មសហគមន៍ ការប្រកួតកីឡា និងការធ្វើបដិសណ្ឋារកិច្ច ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        91
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        80
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm