ព្រឹទ្ធសភាជាតិ៖ ការវិសោធនកម្មច្បាប់បោះឆ្នោតជាការលើកស្ទួយតម្លៃលទ្ធិប្រជាធិបតេយ្យ

2023/06/28 08:07:26 pm        254

ភ្នំពេញ៖ ព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត គឺជាការលើកស្ទួយគុណតម្លៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលបាន​ចារឹក​ទុកក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ។

បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាព របស់សម្តេចវិបុល​សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣​ ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា ​មានប្រសាសន៍ថា ច្បាប់នេះ គឺជួយពង្រឹងការទទួលខុសត្រូវរបស់​អ្នក​ដឹកនាំនយោបាយ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ​តាមបែបប្រជាធិបតេយ្យ សេរី ពហុបក្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលចាំបាច់ត្រូវធ្វើការកែទម្រង់សិទ្ធិឈរឈ្មោះ ឲ្យគេបោះឆ្នោត ។

ឯកឧត្តមបានបន្តថា ក្នុងន័យនេះ ពលរដ្ឋដែលមានគោលបំណង ឲ្យគេបោះឆ្នោតត្រូវមានការ​ទទួល​ខុសត្រូវខ្ពស់ ចំពោះជាតិមាតុភូមិ និងប្រជាជន ដោយត្រូវផ្ដើមចេញពីការអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវសិទ្ធិបោះឆ្នោតរបស់ខ្លួន​ ដោយចេញទៅបោះឆ្នោត​ ដែលនេះជាករណីកិច្ចចំបងរបស់ពលរដ្ឋល្អ ដែលមានការទទួលការខុសត្រូវខ្ពស់ ​ក្នុងសង្គមប្រជាធិបតេយ្យ ។

ឯកឧត្តម ម៉ម ប៊ុននាង បានបន្ថែមថា វិសោធនកម្មនេះ ក៏បានកំណត់ផងដែរថា បុគ្គលណាដែល​បានធ្វើសកម្មភាពប៉ះពាល់ដល់សិទ្ធិបោះឆ្នោត ឬប្រជាពលរដ្ឋ ក៏ដូចជាធ្វើសកម្មភាព​ប៉ះពាល់ ឬធ្វើឲ្យខូចខាតដល់កិច្ចដំណើរការ នៃការបោះឆ្នោត ក៏ត្រូវប្រឈមមុខនឹងការដកហូត​ជា​បណ្ដោះអាសន្ន សិទ្ធឈរឈ្មោះឲ្យគេបោះឆ្នោត ឬការហាមឃាត់ចូលរួមក្នុងការបោះឆ្នោតផងដែរ ។

 អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ថា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បន្ទាប់ពីបានពិនិត្យ​ពិភាក្សាយ៉ាងល្អិតល្អន់រួចមក លើសេចក្តីព្រាងច្បាប់នេះ គឺមានលក្ខណៈត្រឹមត្រូវតាមទម្រងច្បាប់ និងគតិច្បាប់​ ហើយសម្រេចយកសេចក្តីព្រាងច្បាប់នេះ ដាក់ក្នុងរបៀបវារៈសម័យប្រជុំលើកទី១០ ព្រឹទ្ធសភា នីតិកាលទី៤ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ស្អែកនេះ ។

គួរបញ្ជាក់ថា ក្នុងសម័យប្រជុំនេះ ព្រឹទ្ធសភាជាង នឹងពិនិត្យ ហើយឲ្យយោបល់ផងដែរ ទៅ​លើសេចក្តីព្រាងច្បាប់ចំនួន៦ទៀត ​ពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យអគ្គិសនី នៅតាម​បណ្ដា​ខេត្តមួយចំនួន ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        60
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        115
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm