រដ្ឋមន្ត្រីពាណិជ្ជកម្ម រម្លឹកមន្ត្រីក្រោមឱវាទ ត្រូវបំពេញការងារប្រកបដោយវិជ្ជាជីវៈ​

2023/06/28 11:04:34 pm        125

ភ្នំពេញ​៖ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ក្រើនរម្លឹក​ដល់​មន្ត្រីក្រោមឱវាទ​ថា ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើ​បន្ថែមទៀត ត្រូវ​បង្កើន​សកម្មភាព​អនុវត្ត​ច្បាប់ និង​បទ​ប្បញ្ញត្តិ​នានា បន្ថែម​ពីនេះ​ទៀត

​ត្រូវ​ពង្រឹង​សាមគ្គីភាព អនុវត្ត​ការងារ​ប្រកបដោយ​វិជ្ជាជីវៈ ឈរលើ​មូលដ្ឋាន​ច្បាប់ និង​មាន​តុល្យភាព​ការងារ​។​

ក្នុងឱកាស​អ​ញ្ញើញ​ចូលរួម​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​រដ្ឋបាល និង​មន្ទីរពិសោធន៍​ខ្នាតតូច​របស់​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» ខេត្តក្រចេះ កាលពី​ព្រឹក​ថ្ងៃទី​២៨ មិថុនា ឆ្នាំ​២០២៣​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើកឡើងថា ក្រៅពី​ការងារ​ប្រកបដោយ​វិជ្ជាជីវៈ មន្ត្រីរាជការ បុគ្គលិក ត្រូវ​បន្ត​កសាង​លិខិតបទដ្ឋាន​គតិយុត្ត សម្រាប់​ជា​មូលដ្ឋាន​ដល់​ការអនុវត្ត​តួនាទី និង​ភារកិច្ច​របស់ខ្លួន ក៏ដូចជា​ការបង្កើន​ស​កម្ម​ភាព​ត្រួតពិនិត្យ​នៅតាម​បណ្តា​ផ្សារ មជ្ឈមណ្ឌល​ចែកចាយ និង​ឃ្លាំង​ស្តុក​ទំនិញ ពិសេស​ម្ហូបអាហារ សំដៅ​អនុវត្ត​ច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ​ឱ្យមាន​ប្រសិទ្ធភាព​-​ល​-​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ឱ្យ​អគ្គនាយកដ្ឋាន បន្ត​អនុវត្ត​ផែនការ​សកម្មភាព​រប​ស់​ខ្លួន សម្រេចបាន​លទ្ធផល​ល្អប្រសើរ​បន្តទៀត ដើម្បី​ធានាបាន​នូវ​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ ការពារ​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​អ្នកប្រើប្រាស់ ពង្រីក​ពាណិជ្ជកម្ម​ក្នុងស្រុក​-​ក្រៅ​ស្រុក និង​កាត់បន្ថយ​ការនាំ​ចូល ធានា​ឱ្យ​ការប្រកួតប្រជែង​ក្នុង​ពាណិជ្ជកម្ម ប្រព្រឹត្តទៅ​ប្រកបដោយ​សមធម៌​។ លើសពីនេះ ត្រូវខិតខំ​បន្ថែមទៀត ក្នុងការ​អភិវឌ្ឍ​ទាំង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រឹង ការកសាង​បន្ថែម​នូវ​បទ​ប្បញ្ញត្តិ​នានា និង​អភិវឌ្ឍ​កម្រិត​ជំនាញ​បច្ចេកទេស​របស់​មន្ត្រី ឱ្យ​ដើរ​ទន្ទឹមគ្នា​ជាមួយ​សង្គម និង​វិទ្យាសាស្ត្រ ដែល​កំពុងមាន​ការរីក​ចម្រើន​ឥតឈប់ឈរ​។​

ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្ថែមទៀតថា យោងតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ដែល​បានចាត់ទុក​បញ្ហា​ម្ហូបអាហារ​ជា​បញ្ហាសំខាន់​ទី​១ ក្នុងចំណោម​អតុល្យភាព​ទាំង​១២ ដែល​ត្រូវ​យកចិត្តទុកដាក់​ស្វែងរក​ដំណោះស្រាយ​, ក្រសួងពាណិជ្ជកម្ម បានដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​សំខាន់ៗ​មួយចំនួន ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ម្ហូបអាហារ ការពារ​អ្នកប្រើប្រាស់ និង​ធានា​ឱ្យ​ការប្រកួតប្រជែង​ក្នុង​ពាណិជ្ជកម្ម ប្រព្រឹត្តទៅ​ប្រកបដោយ​សមធម៌ និង​ជឿទុកចិត្ត​។ ជាក់ស្ដែង ក្រសួង បាន​ខិតខំ​ប្រឹងប្រែង​រៀបចំ​ឱ្យមាន​ប្រព័ន្ធ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​សម្រាប់​អនុវត្ត ព្រមទាំង​បាន​កសាង​នូវ​រចនាសម្ព័ន្ធ​រឹង ពិសេស​មន្ទីរពិសោធន៍​សម្រាប់​គាំទ្រ​ដល់​ការអនុវត្ត​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ទាំងនោះ​ផងដែរ​៕​

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        86
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        51
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm