គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៖ លោក Bio ជាប់ឆ្នោតជាប្រធានាធិបតីសៀរ៉ាឡេអូនម្ដងទៀត​

2023/06/28 11:26:21 pm        61

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ (​ទី​២៧ ខែមិថុនា​) ថា ប្រធានាធិបតី​សៀ​រ៉ា​ឡេ​អូន លោក Julius Maada Bio បានឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​របស់​ប្រទេស​អាហ្វ្រិក​ខាងលិច​មួយ​នេះ ដោយ​ទទួលបាន​សម្លេងឆ្នោត​ច្រើនជាង ៥៦​ភាគរយ ដោយ​ជ័យជម្នះ​នេះ បាន​នាំ​ឲ្យ​រូបលោក​ចៀស​ផុតពី​ការបោះឆ្នោត​ជុំ​ទី​២​ទល់នឹង​គូប្រជែង​ដ៏​ធំ​របស់លោក គឺ​លោក Samura Kamara​។​

​លោក Bio វ័យ ៥៩​ឆ្នាំ កំពុង​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​ឡើងវិញ បន្ទាប់ពី​អាណត្តិ​ទី​១ របស់លោក ត្រូវបាន​បំផ្លាញ​ដោយ​ការខកចិត្ត ដែលមាន​កាន់តែខ្លាំង​ឡើង ចំពោះ​បញ្ហា​សេដ្ឋកិច្ច​។​

​ប្រធាន​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​របស់​ប្រទេស​សៀ​រ៉ា​ឡេ​អូន លោក Mohamed Kenewui Konneh បានប្រកាសថា​៖ «​ខ្ញុំ​សូមបញ្ជាក់ថា លោក Bio Julius Maada គឺជា​ប្រធានាធិបតី​ជាប់ឆ្នោត បន្ទាប់ពី​ទទួលបាន​សំឡេងឆ្នោត ៥៦,១៧​ភាគរយ​នៃ​សន្លឹកឆ្នោត​ដែល​យក​ជា​បានការ​»

​ចំណែក​លោក Kamara វ័យ ៧២​ឆ្នាំ​ដែល​រង​បរាជ័យ​ក្នុង​សំឡេង​យ៉ាង​កៀក​កិត នៅក្នុង​ការបោះឆ្នោត កាលពី​ឆ្នាំ​២០១៨ មាន​សំឡេងគាំទ្រ​ប្រមាណ​ជា ៤១​ភាគរយ​ នៃ​សន្លឹកឆ្នោត នាពេលនេះ​។ បន្ទាប់ពី​មានការ​ប្រកាស​លទ្ធផល​ចុងក្រោយ​នេះ លោក Kamara បានលើកឡើង​នៅលើ​បណ្ដាញ​សង្គម Twitter ថា​៖ «​លទ្ធផល​ទាំងនេះ​មិនគួរ​ឲ្យ​ទុកចិត្តបាន​នោះទេ ហើយ​ខ្ញុំ​បដិសេធ​យ៉ាង​ដាច់អហង្ការ​នូវ​លទ្ធផល​ដែល​បានប្រកាស​ដោយ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​នេះ​»​។​

​ការបោះឆ្នោត ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​សៅរ៍ (​ទី​២៤ ខែមិថុនា​) ចុង​សប្ដាហ៍​មុន មាន​ភាព​តានតឹង​យ៉ាងខ្លាំង ដោយមាន​អំពើហិង្សា​ផ្ទុះឡើង នៅមុន អំឡុងពេល និង​ក្រោយ​ការបោះឆ្នោត​។​

​នៅមុននេះ គណបក្ស​របស់លោក Kamara បាន​ច្រានចោល​រួចហើយ​នូវ​លទ្ធផល​ខ្លះ ដែល​បង្ហាញ​ពី​ការ​នាំមុខ​របស់លោក Bio ដោយ​លើកឡើង​ពី​ភាពមិនប្រក្រតី និង​កង្វះ​តម្លាភាព​។ ជាមួយគ្នានេះ អ្នកសង្កេតការណ៍​អន្តរជាតិ និង​សហរដ្ឋអាមេរិក ក៏បាន​សម្តែង​កង្វល់​អំពី​កង្វះ​តម្លាភាព ក្នុង​ដំណើរការ​រាប់​សន្លឹកឆ្នោត​នេះដែរ​៕​

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        170
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        210
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm