អ្នកធ្វើធម្មយាត្រាមូស្លីមប្រារព្ធពិធីបុណ្យ Arafa ដែលជាថ្ងៃដ៏សំខាន់បំផុតនៃធម្មយាត្រាហាជី

2023/06/29 12:01:11 am        98

ក្រុមអ្នកធ្វើធម្មយាត្រាមូស្លីមបានចេញដំណើរកាលពីពេលព្រឹកព្រលឹមថ្ងៃអង្គារ (២៧ មិថុនា) នៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីប្រារព្ធពិធីបុណ្យ Arafa ដែលជាថ្ងៃដ៏សំខាន់បំផុត​នៃ​ធម្មយាត្រា​ហាជី។

អ្នកគោរពបូជាជាច្រើនអាចត្រូវបានគេឃើញដើរតាមដងផ្លូវនៃតំបន់ Arafat និងដើរឡើងលើភ្នំ Mercy នៅពេលថ្ងៃរះ ជាទីដែលព្យាការី Mohammad ត្រូវបានគេជឿថាបានស្វាធ្យាយ​ធម៌ចុងក្រោយរបស់ខ្លួនកាលពី ១៤ សតវត្សមុន។ ធម្មយាត្រាហាជីនេះ ជាកាតព្វកិច្ចម្តងក្នុងមួយជីវិតសម្រាប់ប្រជាជនម៉ូស្លីមដែលមានសមត្ថភាពគ្រេប់គ្រាន់ និងបានអាច​ចំណាយ​បានគ្រប់ៗគ្នា ត្រូវបានចាត់ទុកថាជាការជួបជុំសាសនាដ៏ធំបំផុតរបស់ពិភពលោក។

ក្រុមអ្នកធ្វើធម្មយាត្រានឹងនៅទីនោះរហូតដល់ថ្ងៃលិច មុនពេលធ្វើដំណើរទៅកាន់តំបន់វាលទំនាប Muzdalifa ជាទីដែលពួកគេនឹងប្រមូលគ្រួស ដើម្បីបោះទៅក្នុងចង្អូរថ្មដែល​ជានិមិត្តរូប​នៃអារក្ស។ ពិធីកម្មគប់ដុំថ្មនោះតំណាងឲ្យថ្ងៃដំបូងនៃពិធីបុណ្យអ៊ីត (Eid al-Adha) ឬពិធីបុណ្យបូជា ដែលនឹងប្រារព្ធឡើងដោយអ្នកកាន់សាសនាឥស្លាមទូទាំងពិភពលោកនៅថ្ងៃពុធ (២៨ មិថុនា)នេះ។

ក្រុមអាជ្ញាធរអារ៉ាប៊ីសាអូឌីតបាននិយាយថា អ្នកធ្វើធម្មយាត្រាជាង ១,៦ លាននាក់បានមកដល់រួចហើយសម្រាប់ធម្មយាត្រាកាលពីថ្ងៃអាទិត្យ (២៥ មិថុនា) ទោះបីជាការប្រមូលផ្តុំនេះ​ចាប់​ផ្តើមជា​ផ្លូវការ​នៅថ្ងៃអង្គារក៏ដោយ។ អារ៉ាប៊ីសាអូឌីតកំពុងរៀបចំពិធីទទួលក្រុមអ្នកធ្វើធម្មយាត្រាប្រហែល ២,៦ លាននាក់សម្រាប់រដូវកាលហាជី ឆ្នាំ២០២៣ បន្ទាប់ពីបានលុប​ចោល​​ការរឹតបន្តឹង​ទាំងអស់ នៃជំងឺកូវីដ១៩ ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៩មក៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        88
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        77
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm