អគាររដ្ឋបាលមន្ទីរពាណិជ្ជកម្មខេត្តក្រចេះថ្មី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​

2023/06/29 12:16:36 am        131

​ភ្នំពេញ​៖ អគារ​រដ្ឋបាល​ថ្មី​របស់​មន្ទីរ​ពាណិជ្ជក​ម្ម​ខេត្តក្រចេះ នៅ​ព្រឹក​ថ្ងៃទី​២៨ មិថុនា ឆ្នាំ​២០២៣​នេះ បានដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ ដែលមាន​តួនាទី​ក្នុងការ​ផ្សព្វផ្សាយ ចែករំលែក​អំពី​ព័ត៌មាន​ទីផ្សារ និង​តាមដាន​ការវិវត្តន៍​នៃ​ស្ថានភាព​ទីផ្សារ និង​ការផ្តល់សេវា​ពាណិជ្ជកម្ម​នានា​។​

​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៅក្នុង​ពិធី​សម្ពោធ​នេះ បាន​មានប្រសាសន៍ វិស័យ​ពាណិជ្ជកម្ម ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុកជា​វិស័យ​អាទិភាព​គន្លឹះ​មួយ ក្នុងចំណោម​វិស័យ​អាទិភាព​ផ្សេងៗ​ទៀត សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ កំណើន​ការងារ ការបែងចែក​ផ្លែផ្កា​ប្រកបដោយ​សមធម៌ និង​ប្រសិទ្ធភាព ព្រមទាំង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​។ ក្នុងន័យនេះ ក្រសួង​បាន​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ភាព​បុ​រេ​សកម្ម រហូត​សម្រេចបាន​សមិទ្ធផល​សំខាន់ៗ​ជាច្រើន រួមមាន​៖ ការផ្តល់​សេវាសាធារណៈ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​, ការចុះបញ្ជី​ក្រម​ហ៊ុន​-​សហគ្រាស​, ការកសាង​ច្បាប់ បទ​ប្បញ្ញត្តិ និង​លិខិតបទដ្ឋាន​នានា​ជាដើម​។​ល​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាបជូន​អង្គពិធី​ថា ក្រសួង​បាននិងកំពុង​ធ្វើការ​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ទ្វេភាគី និង​ពហុភាគី ទាំង​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​សកលលោក ដោយ​សម្រេចបាន​ជោគជ័យ​ត្រចះត្រចង់​ជា​ប្រវត្តិសាស្ត្រ មាន​ជាអាទិ៍​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​កូរ៉េ កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​(CEPA) ព្រមទាំង​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម រវាង​កម្ពុជា ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត ក្នុង​ទ្វីបអាស៊ី អឺរ៉ុប អាម៉េរិក និង​ទ្វីបអាហ្វ្រិក ព្រមទាំង​កំពុង​សិក្សា​លទ្ធភាព និង​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី រវាង​កម្ពុជា​- តួរ​គី កម្ពុជា​-​សហព័ន្ធ​ស្វ៊ី​ស និង​កម្ពុជា​-​ប៉ា​គី​ស្ថាន ផងដែរ​។ ឯកឧត្តម​បន្ថែមថា បើទោះបីជា​ពិភពលោក​កំពុង​ជួប​ប្រឈម​នូវ​វិបត្តិ​ធំៗ​ជាស​កល ក៏ដោយ​ក៏​កម្ពុជា​នៅតែ​រក្សាបាន​នូវ​លំនឹង​សេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ការប្រយុទ្ធ​ឈ្នះ​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​ទំហំ​ពាណិជ្ជកម្ម មាន​សន្ទុះ​កើន​ទ្បើង​គួរកត់សម្គាល់​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​ការ​អរគុណ​ចំពោះ​អាជ្ញាធរ​ខេត្ដ​ក្រចេះ ដែល​តែង​ផ្ដល់​កិច្ចសហការ​ល្អ និង​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម ព្រមទាំង​បានស្នើ​ដល់​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​មន្ត្រី​សាខា ក​.​ប​.​ប ខេត្ត បន្ត​ដើរតួនាទី​ត្ត​លើ​ការជួយ​ផ្សព្វផ្សាយ និង​ចែករំលែក​អំពី​ព័ត៌មាន​ទីផ្សារ ក្តាប់ និង​តាមដាន​ការវិវត្តន៍ នៃ​ស្ថានភាព​ទីផ្សារ ការផ្តល់សេវា​ពាណិជ្ជកម្ម​នានា សម្រាប់​ជួយ​គាំទ្រ​ដល់​វិស័យ​ឯកជន​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ជាពិសេស​ត្រូវ​បង្កើន​ការចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ ផលិតផល សុវត្ថិភាព​ចំណីអាហារ​តាម​ទីផ្សារ​សាធារណៈ សណ្ឋាគារ និង​ភោជនីយដ្ឋាន និង​ការប្រកប​អាជីវកម្ម​គ្រប់​ប្រភេទ ដែល​ទទួលបាន​ការអនុញ្ញាត​រួច​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ការពារ​កិត្តិនាម​ដ៍​ល្អ​ផូរផង់​របស់​ប្រទេសជាតិ​៕​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        143
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        104
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm