អគ្គស្នងការរង ណែនាំនគរបាលទើបបញ្ចប់ការបណ្ដុះបណ្ដាលត្រូវយកជំនាញទៅបម្រើអង្គភាពឲ្យចំគោលដៅ

2023/06/29 02:02:44 am        212

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក បានណែនាំដល់សិក្ខាកាមនគរបាលទើបបញ្ចប់ការបណ្ដុះបណ្ដាល ត្រូវយកចំណេះ និងជំនាញដែលខ្លួនទទួលបានពីការសិក្សារៀនសូត្រនេះ ទៅបម្រើអង្គភាពឲ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ។

ការណែនាំរបស់នាយឧត្តមសេនីយ៍ ប៉ែន វិបុល ធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាតំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បិទវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសអក្សរសម្ងាត់ និងវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម។

នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានគូសបញ្ជាក់ថា ពីមួយដំណាក់កាល ទៅមួយដំណាក់កាល សភាពការណ៍នៅក្នុងសង្គមចេះតែប្រែប្រួល ដូច្នេះហើយក្នុងនាមជាមន្ដ្រីនគរបាលជាតិ ត្រូវតែទទួលការបណ្ដុះបណ្ដាល បំប៉នជំនាញបន្ថែម សំដៅពង្រឹងសមត្ថភាពឲ្យកាន់តែខ្លាំងខ្លាបន្ថែមទៀត ធ្វើយ៉ាងណាដើរឲ្យទាន់សភាពការណ៍សង្គមនាពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានោះដែរនាយឧត្តមសេនីយ៍ ប៉ែន វិបុល ក៏បានកោតសរសើរចំពោះការលះបង់របស់សិក្ខាកាមនគរបាលទាំងអស់ ដែលមកពីបណ្ដាស្នងការរាជធានី-ខេត្ត និងនាយកដ្ឋាននានាចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការមកសិក្សានៅសាលានគរបាលជាតិមិត្ដភាពកម្ពុជា-វៀតណាម រយៈពេល៤ខែមកនេះ។ នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់បង្រៀនរបស់គ្រូៗនគរបាល និងថ្នាក់ដឹកនាំរបស់សាលា។

ក្នុងកាសនោះឧត្តមសេនីយ៍ឯក អ៊ុ អុន អនុប្រធានសេនាធិការ និងជានាយកសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម បានឲ្យដឹងថា យោងតាមប្រកាសលេខ ១៧៨០ប្រក និងលេខ១៧៨១ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ស្ដីពីចាត់បញ្ជូនមន្ត្រីនគរបាលជាតិចំនួន៥០រូប ដើម្បីចូលរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសអក្សរសម្ងាត់ រយៈពេល៣ខែ និងចំនួន១៨៧រូប ចូលរៀនវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល រយៈពេល៤ខែ និងដោយមានការឯកភាពរបស់នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ទើបសាលាបានរៀបចំដំណើការវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសអក្សរសម្ងាត់នាពេលនេះ។

លោកឧត្តមសេនីយ៍ឯកបន្ដថា វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលក្នុងពេលនេះ មានសិក្ខាកាមសរុបចំនួន១៨៧នាក់ (ស្រី៤១) ដែលមកពីគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម គ.ជ.ប.ទ. អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកដ្ឋានភស្តុភារ និងហរិញ្ញវត្ថុ រួមទាំងអង្គភាពនានា ចំណុះក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងនាយកដ្ឋាន-អង្គភាព ចំណុះអគ្គស្នងការនគរបាលជាតិ សរុបចំនួន២៥ជាដើម៕ អត្ថបទ៖ បាន ចក់​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm