
កាលពីថ្ងៃអង្គារម្សិលមិញ ប្រជាពលរដ្ឋបង់ក្លាដែសរាប់ម៉ឺននាក់ នាំគ្នាឡើងជិះនាវាចម្លង និងរថភ្លើងនៅទីក្រុងដាកា ធ្វើដំណើរទៅកាន់ស្រុកកំណើត ដើម្បីប្រារព្ធពិធីបុណ្យសាសនា Eid al-Adhaជាមួយក្រុមគ្រួសាររបស់ពួកគេ នៅឆ្ងាយពីរដ្ឋធានីរបស់បង់ក្លាដែសមួយនេះ ។
ប្រជាពលរដ្ឋ បានជួបជុំគ្នានៅតាមផែ ស្ថានីយ៍រថភ្លើង និងចំណតរថយន្តក្រុង ដើម្បីចាកចេញពីទីក្រុង បើទោះបីជាពេលខ្លះមានភ្លៀងធ្លាក់ខ្លាំងក៏ដោយ ។
សូមបញ្ជាក់ថា ពិធីបុណ្យ Eid al-Adha ស្ថិតនៅក្នុងចំណោមពិធីបុណ្យធំៗចំនួន២របស់អ៊ីស្លាម ហើយនិងជាការចាប់ផ្តើមប្រារព្ធពិធីធម្មយាត្រាហាជី ពេលដែលជនមូស្លីម បូជាបសុសត្វជាការចែករំលែកសាច់ដល់ជនក្រីក្រ ដើម្បីរំឭកដល់ឆន្ទៈរបស់ព្យាការី Ibrahimដែលបានបូជាកូនរបស់លោកតាមការបញ្ជារបស់ព្រះ ៕
