
បានរកឃើញនៅរដ្ឋ Florida និងរដ្ឋ Texas មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង(CDC) និយាយថា ជំងឺគ្រុនចាញ់ ៥ករណីត្រូវបានរកឃើញនៅរដ្ឋ Florida និងរដ្ឋ Texas ដែលជាការឃើញជំងឺបង្កឡើងដោយសត្វមូសមួយនេះជាលើកដំបូងនៅសហរដ្ឋអាមេរិក ក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ ។
ទីភ្នាក់ងារមួយនេះ និយាយថា ៤ករណីនៅរដ្ឋ Florida និង១ករណីនៅរដ្ឋ Texas ត្រូវបានគេធ្វើរោគវិនិច្ឆ័យ អំឡុងរយៈពេលជាង ២ខែ ។
រដ្ឋ Florida និយាយថា វាគឺជាករណីលើកដំបូងដែលត្រូវបានធ្វើរោគវិនិច្ឆ័យកាលពីថ្ងៃទី ២៦ ខែឧសភា នៅស្រុក Sarasota ខណៈដែលក្រុមមន្រ្តីនៅរដ្ឋ Texas និយាយថា នៅថ្ងៃទី ២៣ ខែមិថុនា ពលរដ្ឋម្នាក់ដែលធ្វើការខាងក្រៅនៅស្រុក Cameronបានធ្វើរោគវិនិច្ឆ័យឃើញកើតមានជំងឺគ្រុនចាញ់
CDCបាននិយាយនៅក្នុងសេចក្តីជូនដំណឹងឲ្យប្រុងប្រយ័ត្នរបស់ខ្លួនដែលបានចេញកាលពីថ្ងៃចន្ទថា ជំងឺគ្រាន់ចាញ់ ត្រូវបានគេចាត់ទុកថាជាគ្រោះអាសន្នវេជ្ជសាស្រ្ត ហើយអ្នករាល់គ្នាដែលមានរោគសញ្ញា គួរតែវាយតម្លៃបន្ទាន់ ។
ទោះបីជាយ៉ាងណាក៏ដោយ CDCនិយាយថា ហានិភ័យជំងឺគ្រុនចាញ់ នៅទាបនៅឡើយលើទឹកដីសហរដ្ឋអាមេរិក ហើយករណីភាគច្រើន កើតមាន ពេលដែលមនុស្សធ្វើដំណើរចេញក្រៅស្រុក ។ ស្ទើតែ ៩៥ភាគរយនៃជំងឺគ្រុនចាញ់ ត្រូវបានរកឃើញកើតមាននៅអាហ្វ្រិក ៕