គ្រូ​បង្វឹក​ក្រុម​បាល់ទាត់ ខ​.​ភ​.​ម រំពឹង​នឹង​មាន​អ្វី​ថ្មីៗ​ក្នុង​ជំនួប​ទល់នឹង​ណាហ្គា​វើ​ល​ដ៏​ស្អែក​នេះ​

2021/05/14 05:02:17 pm        159

​បាល់ទាត់៖ លោក ហោ សុខ​ហេង គ្រូ​បង្វឹក​ក្រុម​សមាគម​កីឡាបាល់ទាត់​កង​យោធពល​ខេ​ម​ភូមិន្ទរំពឹងថា ការប្រកួត​ជាមួយ​ក្រុម​ណ​ហ្គា​វើ​ល​ដ៏នា​រសៀល​ថ្ងៃ​ទី​១៥ ខែ​ឧសភា​ស្អែក​នេះ នឹង​ក្លាយ​ជា​ការប្រកួត​ដ៏​ជក់ចិត្តហើយ​នឹង​មាន​អ្វី​ថ្មីៗ និង​ប្លែកៗបង្ហាញ​ជូន​អ្នកគាំទ្រ បន្ទាប់ពី​ក្រុម​នីមួយៗបាន​ខកខាន​ការប្រកួត​ជា​យូរ​ដូចគ្នា។

​អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ដដែល​បន្ដ​ថា អំឡុង​ពេល​បិទ​ខ្ទប់​កន្លងមក កូន​ក្រុម​ខ្លួន​មិនបាន​ហ្វឹកហាត់​ដិតដល់​ទេ ដោយ​គ្រាន់តែ​ធ្វើ​លំ​ហាត់​តិចតួចដើម្បី​ពង្រឹង​កាយសម្បទា​ប៉ុណ្ណោះ ទាំង​អ្នក​នៅផ្ទះ និង​អ្នក​នៅ​កីឡដ្ឋាន​ស្ដា​ត​ចាស់។ តែ​ក្រោយ​ការ​បើក​ចរាចរ​ឡើយ​វិញ ពួកគេ​ទៅ​ហ្វឹកហាត់​កីឡដ្ឋាន AEU Sport Park ហើយ​ប្ដេជ្ញា​នឹង​ព្យាយាម​ឲ្យ​អស់ពី​លទ្ធភាព ដើម្បី​ដណ្ដើម​លទ្ធផល​ល្អក្នុង​ជំនួប​ជាមួយ​ក្រុម​លោក មាស ចាន់ណា ស្អែក​នេះ ពិសេស​លោក​សង្ឃឹមថា ក្រុម​ទាំងពីរ​នឹង​បង្ហាញ​នូវ​អ្វី​ដែល​ថ្មីក្នុង​ការ​ប្រកួត​នេះ​ផង​ដែរ​។​

​​គួរ​ដឹង​ថា មុន​លី​គ​ផ្អាក​ការប្រកួត​បណ្ដោះអាសន្ន ដោយសារ​ផល​ប៉ះពាល់​នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ក្រុម​កង​យោធពល​ខេ​ម​ភូមិន្ទបាន​ឆ្លងកាត់ ៤​ប្រកួត​រួច​មក​ហើយ ជាមួយ​លទ្ធផល​ឈ្នះ២ ស្មើ១ និង​ចាញ់ ១ រក​បាន ៧​ពិន្ទុ​ឈរ​លេខ​រៀង​ទី​៤ បណ្ដោះអាសន្ននាំមុខ​ក្រុម​ណាហ្គា​វើ​ល​ដ៏ ១​ពិន្ទុ។ ចំពោះ​ជំនួប​ស្អែក​នេះ​នឹង​ធ្វើ​ឡើង​នា​វេលា​ម៉ោង ៣៖៣០​នាទី​រសៀលនៅ​កីឡដ្ឋាន AEU Sport Park ដែល​នឹង​មាន​ការផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ BTV-News៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        113
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        124
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm