សាលសហសិក្សាតេជោសែន នឹងចូលរួមលើកស្ទួយការបណ្តុះបណ្តាលធនធាន ក្នុងវិស័យសាធារណការ

2023/06/29 04:49:23 pm        146

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ពោធដាក់ឲ្យប្រើប្រាស់ នូវសាលសហសិក្សាតេជោសែន ដែលជាអគារសម្រាប់ជួយរៀបចំវគ្គបណ្តុះបណ្តាលបន្ថែម ទៅលើជំនាញបច្ចេកទេស និងជំនាញពាក់ព័ន្ធផ្សេងៗ ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការ ព្រមទាំងនិស្សិត នៃវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលសហសិក្សាតេជោសែន នៅថ្ងៃរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាវិស័យអាទិភាពមួយនៅក្នុងចំណោមវិស័យអាទិភាពចម្បងៗ និងសំខាន់ៗ ក្នុងនោះការអភិវឌ្ឍធនធានមនុស្ស ពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន គឺជាតម្រូវការចាំបាច់ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បន្តថា ការបង្កើនសមត្ថភាពធនធានមនុស្ស នៅក្នុងវិស័យមួយនេះ ជាកិច្ចការអាទិភាពដ៏ចម្បងមួយរបស់ក្រសួង ដែលថ្នាក់ដឹកនាំគ្រប់រូប ចង់ឃើញកូនខ្មែរមាន​សមត្ថភាពអាចសាងសង់ ផ្លូវថ្នល់ ស្ពានធំៗ និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន​គ្រប់ប្រភេទបានដោយខ្លួនឯង នាពេលអនាគត។

ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការបង្កើនសមត្ថភាពធនធានមនុស្សនេះ ត្រូវបានអនុវត្តដោយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលបានដាក់ចេញកម្មវិធីបណ្តុះបណ្តាលចំនួន ៣កម្រិត រួមមានទី១. កម្រិតវិស្វករ និងបណ្ឌិត, ទី២. កម្រិតអ្នកជំនាញមធ្យមបច្ចេកទេសជាន់ខ្ពស់ និងការបណ្ដុះបណ្តាលជំនាញខ្លីៗ និងទី៣. ការបណ្តុះបណ្តាលជំនាញផ្នែកទន់ ។

ក្នុងឱកាសនោះ សម្ដេចពិជ័យ ជំរុញក្រសួងសាធារណការ ឱ្យខិតខំបន្តអនុវត្តនូវគម្រោងធំៗ និងគម្រោង​ជាប្រវត្តិសាស្ត្រទាំងឡាយ ដែលបានប្រកាសដាក់ចេញ ជាពិសេសគម្រោង​ផ្លូវនាវាចរណ៍ថ្មី “ព្រែកជីកហ្វូណនតេជោ” ដែលជាគំនិតផ្តួចផ្តើមមួយដ៏ល្អ និងមានសារៈប្រយោជន៍​ដ៏ធំធេងទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គមពីគម្រោងជាប្រវត្តិសាស្ត្រ ។

សម្ដេច ក៏បានស្នើឱ្យបន្តខិតខំអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួង ដើម្បីរួមចំណែកក្នុងការលើកកម្ពស់​សមត្ថភាព ចំណេះដឹង និងជំនាញឱ្យកាន់តែច្បាស់លាស់​លើការកសាងហេដ្ឋារចនា សម្ព័ន្ធផ្លូវ-ស្ពានគ្រប់ប្រភេទ ។

គួរបញ្ជាក់ថា សាលសហសិក្សាតេជោសែន មានបណ្តោយ ៣១,៣ម៉ែត្រ និងទទឹង ១៨ម៉ែត្រ មានលទ្ធភាពអាចផ្ទុកអ្នកចូលរួមបានប្រមាណ ២៣០នាក់ ។ នៅចំកណ្តាលស្លាបជញ្ជាំងផ្នែកខាងកើតនៃសាល ដែលបំពាក់ទៅដោយឧបករណ៍បច្ចេកវិទ្យាទំនើបៗមួយនេះ មានការតម្លើងនូវ LED Screen ដែលមានបណ្ដោយ៧ម៉ែត្រ និងទទឹង៤ម៉ែត្រ (ស្មើនឹង ៣២៥អ៊ីញ) ។ ការសាងសង់សាលសហសិក្សានេះ បានចំណាយថវិកាអស់ប្រមាណជាង ៦៥ម៉ឺនដុល្លារអាមេរិក ដែលជាប្រភពមូលនិធិចូលរួមពីសប្បុរសជននានា ៕អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm