អ្នកតវ៉ាបានដុតកម្ពីរកូរ៉ាននៅវិហារអ៊ីស្លាមក្នុងទីក្រុងស្តុកខុមប្រទេសស៊ុយអែត នៅថ្ងៃឈប់សម្រាកបុណ្យអេត(Eid)

2023/06/29 05:24:58 pm        157

ស៊ុយអែត៖ បុរសម្នាក់បានហែកនិងដុត គម្ពីរកូរ៉ាន (Koran) នៅខាងក្រៅវិហារអ៊ីស្លាមភាគកណ្ដាលរបស់ទីក្រុងស្តុកខុម (Stockholm) កាលពីថ្ងៃពុធ ទី២៨ មិថុនា ជាព្រឹត្តិការណ៍មួយដែល អាចធ្វើឲ្យប្រទេសទួរគីផ្ទុះកំហឹង ខណៈប្រទេសស៊ុយអែត មានបំណងចូលជាសមាជិករបស់សម្ព័ន្ធយោធាណាតូ (NATO) បន្ទាប់ពីនគរបាលស៊ុយអែត បានអនុញ្ញាតឲ្យរៀបចំការតវ៉ា។  

ក្រោយមកនគរបាល បានចោទប្រកាន់បុរសរូបនោះពីបទបំពារបំពានប្រឆាំងជនជាតិភាគតិច ឬប្រជាពលរដ្ឋរបស់ប្រទេសនេះ ។  

ការតវ៉ាជាបន្តបន្ទាប់នៅក្នុងប្រទេសស៊ុយអែត ប្រឆាំងនឹងសាសនាអ៊ីស្លាម និងសម្រាប់សិទ្ធិរបស់ជនជាតិភាគតិចឃឺដ បានធ្វើឲ្យប៉ះពាល់ដល់ទីក្រុងអង់ការ៉ា(Ankara) ដែលការគាំទ្រពីប្រទេសនេះ គឺជារឿងចាំបាច់ដើម្បីអាចឲ្យស៊ុយអែត ចូលជាសមាជិកអង្គការសន្ធិសញ្ញាអាល្លង់ទិកខាងជើង ឬ ណាតូ ។ 

ឣ្នកឃើញហេតុការណ៍នេះប្រមាណ២០០នាក់ បានមើលឃើញ មនុស្សម្នាក់ក្នុងចំណោមអ្នករៀបចំការតវ៉ា២នាក់ ហែកច្បាប់ថតចម្លងគម្ពីរកូរ៉ានជាច្រើនទំព័រ និងបានយកជូតស្បែកជើងរបស់គេ មុនពេលយកសាច់ជ្រូកដាក់ពីលើ និងដុតចោល អំឡុងពេលក្រុមអ្នកតវ៉ាផ្សេងទៀតបានស្រែកតាមឧឃោសនស័ព្ទ។  

អ្នកមួយចំនួនដែលមានវត្តមាននៅក្នុងពេលតវ៉ានោះ បានស្រែកថា ព្រះជាម្ចាស់អស្ចារ្យ ជាភាសាអារ៉ាប់ ដើម្បីតវ៉ាប្រឆាំងទៅនឹងកាដុតគម្ពីរនេះ ហើយបុរសរូបនោះ ត្រូវបាននគរបាលចាប់ឃុំខ្លួន បន្ទាប់ពីរូបគេប៉ុនប៉ងគប់ដុំថ្ម។ 

អ្នកគាំទ្រការតវ៉ាម្នាក់ បានស្រែកថា ដុតចោលទៅ នៅពេលដែលគម្ពីរពិសិដ្ឋនេះ កំពុងឆេះ ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm