ផ្សែងអណ្ដែតត្រសែតគ្របលើតំបន់ភាគកណ្ដាលប៉ែកខាងលិច និងភាគខាងកើតអាមេរិក ដោយកំពុងប៉ះពាល់ដល់គុណភាពខ្យល់

2023/06/29 05:28:56 pm        190

កាណាដា៖ ផ្ទៃមេឃដែលពោរពេញទៅដោយផ្សែងអ័ព្ទពីចំហេះព្រៃ នៅប្រទេសកាណាដា កាលពីថ្ងៃពុធ (ទី២៨ មិថុនា) បានហោះអណ្ដែតគ្របពាសពេញតំបន់ភាគខាងលិចប៉ែកណ្ដាល និងភាគខាងកើតរបស់សហរដ្ឋអាមេរិក ដែលនៅតំបន់ទាំងនោះប្រជាជនអាមេរិករាប់លាននាក់ ត្រូវបានជំរុញឲ្យបន្ថយការធ្វើសកម្មភាពក្រៅផ្ទះ ដោយសារគុណភាពខ្យល់មិនល្អ បង្កឲ្យមានគ្រោះថ្នាក់ ដែលមានស្ថានភាពមិនល្អដល់សុខភាព។

ការិយាល័យអាកាសធាតុជាតិ បានឲ្យដឹងថា ភាគច្រើននៃតំបន់ភាគខាងលិចប៉ែកកណ្ដាល ដោយរាប់ពីភាគខាងលិចរដ្ឋអៃអូវ៉ា (Iowa) ឆ្លងកាត់រដ្ឋអ៊ីលីណយ (Illinois) និងវ៉ីសខន់ស៊ីន (Wisconsin) ហើយចូលទៅក្នុងរដ្ឋមិស្ហ៊ីហ្គែន (Michigan) និងអូហៃយ៉ូ (Ohio) ស្ថិតនៅក្រោមការជូនដំណឹងពីគុណភាពខ្យល់ ដែលរំពឹងថា នឹងមានបន្តរហូតដល់ថ្ងៃព្រហស្បតិ៍ (ទី២៩ ខែមិថុនា) ឬក៏អាចយូរជាងនេះ។

ការជូនដំណឹងព្រមានពីគុណភាពខ្យល់បង្កឡើងដោយផ្សែងហុយចេញពីចំហេះព្រៃ ដែលអូសបន្លាយក្នុងប្រទេសកាណាដា ក៏ត្រូវបានធ្វើឡើងផងដែរ សម្រាប់រដ្ឋញូវយ៉ក (New York) ញូវជើស៊ី (New Jersey) ផេនស៊ីលវ៉េណៀ (Pennsylvania) វ៉ាស៊ីនតោន (Washington D.C.) និងផ្នែកខ្លះនៃរដ្ឋណសខារ៉ូឡៃណា (North Carolina)។ គិតត្រឹមនៅរសៀលថ្ងៃពុធ ជនជាតិអាមេរិកជាង ១០០លាននាក់ កំពុងជួបប្រទះជាមួយនឹងគុណភាពខ្យល់មិនល្អ។ អ្នកព្យាករណ៍បានជំរុញឲ្យប្រជាជនដែលរស់នៅក្នុងតំបន់ទាំងនោះ ជាពិសេសកុមារ មនុស្សចាស់ និងអ្នកដែលរងផលប៉ះពាល់ដោយជំងឺផ្លូវដង្ហើម កុំធ្វើលំហាត់ប្រាណរយៈពេលយូរ ឬខ្លាំង ហើយប្រសិនបើអាច សុំស្នាក់នៅតែក្នុងផ្ទះ ឬពាក់ម៉ាស។

ប្រទេសកាណាដា កំពុងតស៊ូជាមួយនឹងការចាប់ផ្តើមនៃរដូវកាលចំហេះព្រៃដ៏អាក្រក់បំផុតមិនធ្លាប់មាន ដែលបានឆាបឆេះរួចហើយនូវផ្ទៃដី ៨លានហិកតា ដោយផ្ទៃដីនេះ មានទំហំធំជាងរដ្ឋវ៉េសវើជីនៀ (West Virginia) ទៅទៀត ហើយកាលពីថ្ងៃពុធ មានភ្លើងឆេះយ៉ាងសកម្មចំនួន ៤៧៧កន្លែង ដោយក្នុងចំណោមកន្លែងឆេះទាំងនោះ ប្រហែលពាក់កណ្តាលត្រូវបានចាត់ទុកថា មិនអាចគ្រប់គ្រងបាន ដោយឆេះរាលដាលពីឆ្នេរសមុទ្រប៉ាស៊ីហ្វិកទៅកាន់ឆ្នេរសមុទ្រអាត្លង់ទិក៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        252
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        362

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm