ស្ពានបេតុងប្រវែង១៤៤ម៉ែត្រ ជាចំណងដៃរបស់សម្តេចតេជោ ផ្ដល់ជូនប្រជាពលរដ្ឋ​ខេត្តព្រះវិហារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

2023/06/29 10:07:13 pm        265

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការពិសេស​ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ស្ពានបេតុងមានប្រវែង១៤៤ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លា​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា សម្រាប់ជាចំណងដៃសម្រាប់​ប្រជាជនខេត្ត​ព្រះវិហារ ។

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានឱ្យដឹងថា ស្ពាននេះជា​សមិទ្ធផលថ្មី​របស់​ផ្តល់ជូនដល់​ប្រជាពលរដ្ឋ​នៅក្នុងខេត្តព្រះវិហារ ​និង​ជា​ចំណង​ដៃថ្មី ​សម្រាប់​ប្រយោជន៍​រួម​ និង​បញ្ជាក់ឱ្យ​ឃើញ​ថា រាជ​រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់ខ្ពស់​សម្រាប់ប្រជាជននៅ​តាម​ទី​ជនបទ ​ពិសេស​ប្រជាជន​នៅ​ក្នុង​ខេត្តព្រះវិហារ ​ដើម្បី​សម្រួល​ដល់ការដឹកជញ្ជូន​កសិផល​នានា​មក​កាន់​ទីផ្សារ​បាន​យ៉ាង​ឆាប់​រហ័ស។

ក្នុងឱកាសនោះ ​ឯកឧត្តម មាស សុភា បាន​ថ្លែង​ការ​កោត​សរសើរ​ដល់​អាជ្ញាធរ​ដែនដី​ដែល​បាន​ជួយ​សម្រួល​ដល់ការសាងសង់ស្ពាននេះ​ទទួលបាន​ជោគជ័យ​ និង​បាន​ពាំនាំ​ប្រសាសន៍​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេចតេជោ ​និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ​ជូន​ចំពោះប្រជាពលរដ្ឋ នៅទូទាំង​ខេត្តព្រះវិហារ។

ឯកឧត្តម មាស សុភា បានបន្ថែមថា សម្តេចតេជោ បាន​ផ្តល់​អាទិភាព៤យ៉ាងជាសំខាន់ ក្នុងការ​ដឹកនាំ​កសាង និងអភិវឌ្ឍន៍​ជូនប្រទេសជាតិទី១,ផ្លូវគមនាគមន៍​ មាន​ផ្លូវស្ពាន​ចាប់តាំង​ពី​ទី​ក្រុងរហូត​ដល់ជនបទ ទី២,ភ្លើង កាលពីដើមប្រជាពលរដ្ឋ​នៅតាមទីជនបទ ប្រើ​កន្លុះ​ និង​ចង្កៀង​ប្រេងកាត ​ចុះពេលនេះ ​មាន​ភ្លើង​អគ្គិសនី​ប្រើ​ដល់​ជនបទទី៣,វិស័យ​ទឹកស្អាត ​ពី​ដើម​ភូមិនីមួយៗ​មានតែ​អណ្តូងដៃ ​តែ​ពេលនេះ​ ទឹកស្អាត​តបណ្តាញ​ដល់​ទីជនបទ​ យើង​មាន​អាង​ធំៗ​ស្តុក​ទឹកទុក​ស្រោច​ស្រព​ដំណាំ​អាច​ធ្វើស្រូវបាន២ ដងក្នុង១ឆ្នាំ និងទី៤,វិស័យ​ធនធានមនុស្ស​ពី​ដើម​សាលារៀន មានតែ​នៅ​តាម​ក្រុងស្រុក ​ពេលនេះ​វិទ្យាល័យ អនុវិទ្យាល័យ​ចូល​ដល់​ឃុំ​សង្កាត់​ហើយ ​ប្រទេស​ជឿន​លឿន​ទៅ​បាន​អាស្រ័យ​លើ​ធនធានមនុស្ស។

ឯកឧត្តម មាស សុភា បាន​អំពាវនាវ​ដល់​ប្រជាជន​នៅទូទាំងខេត្តព្រះវិហារ ​សូម​អញ្ជើញ​ទៅ​បោះឆ្នោត​នៅថ្ងៃទី២៣ខែក្រោយនេះ ​ដើម្បី​ជ្រើសរើស​ថ្នាក់​ដឹកនាំ​ដែល​បាន​ជួយ​ដល់​ការ​កសាងប្រទេសជាតិឱ្យ​មាន​ការរីកចម្រើន​ពិសេស​ថ្នាក់​ដឹកនាំ​ដែល​កំពុង​បំរើ​ផលប្រយោជន៍​របស់​បងប្អូន​ប្រជាពលរដ្ឋយើង៕ 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm