មនុស្ស៧នាក់ស្លាប់ និងស្រុកចំនួន១២រងគ្រោះ ខណៈស្ថានភាពទឹកជំនន់នៅតែអាក្រក់នៅរដ្ឋអាសាំ ប្រទេសឥណ្ឌា

2023/06/29 10:18:45 pm        67

ឥណ្ឌា ៖ ភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់យ៉ាងធ្ងន់ធ្ងរ និងបានធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់ប្រជាជនមានភាព​ជាប់គាំង​នៅក្នុងផ្នែកផ្សេងៗនៃរដ្ឋអាសាំ (Assam) ប្រទេសឥណ្ឌា ហើយបានឆក់យកជីវិតមនុស្សចំនួន៧នាក់ តាមការបញ្ជាក់​របស់របាយការណ៍ទឹកជំនន់ប្រចាំថ្ងៃដែលចេញផ្សាយដោយប្រព័ន្ធរាយការណ៍ទឹកជំនន់ និងគ្រប់គ្រងព័ត៌មាន (FRIMS) រដ្ឋអាសាំ កាលពីថ្ងៃពុធ។

យោងតាមរបាយការណ៍បានឱ្យដឹងថា ស្រុកចំនួន ១២ ត្រូវបានរងគ្រោះដោយទឹកជំនន់ ដែលរួមមាន បាចាលី (Bajali), បាប៉េតា (Barpeta), ប៊ីស្វាណាត់ (Biswanath), ដារ៉ាង (Darrang), ដេម៉ាជី (Dhemaji), ហ្គូលប៉ារ៉ា (Goalpara), ចូហាត់ (Jorhat), កាំរ៉ាប់ (Kamrup), ឡាឃីពួរ (Lakhimpur), ណាបារី (Nalbari), សូនីពួរ (Sonitpur) និង តាមូពួរ (Tamulpur)។

ខណៈឃុំចំនួន២០ ត្រូវបានរងផលប៉ះពាល់ ហើយភូមិចំនួន៣៩៥ ត្រូវបានរងគ្រោះដោយទឹកជំនន់ នេះបើយោង​តាមរបាយការណ៍​របស់ប្រព័ន្ធរាយការណ៍ទឹកជំនន់ FRIMS ។ របាយការណ៍នោះ ក៏បានបញ្ជាក់ផងដែរថា ជំរំសង្គ្រោះ​ចំនួន១០៦ទីតាំង ត្រូវបានបើកនៅក្នុងស្រុកឬ ឣនុតំបន់រដ្ឋបាលចំនួន៧៨ ហើយចំនួនសត្វដែលរងផលប៉ះពាល់​សរុបមានចំនួន៦៥.៧៥៩ក្បាលនៅក្នុងស្រុកចំនួន៦នៃរដ្ឋនេះ។

តាមរបាយការណ៍ មនុស្សជាង៨២.០០០នាក់ត្រូវបានរងផលប៉ះពាល់នៅក្នុងស្រុកទាំងនោះ ទោះបីជាស្ថានភាព​ទឹកជំនន់​នៅក្នុងផ្នែកផ្សេងទៀតនៃរដ្ឋមានភាពប្រសើរឡើងបន្តិចក៏ដោយ។

ប្រភពមួយចំនួនពីរដ្ឋាភិបាលរដ្ឋមុននេះបានឲ្យដឹងថា ចំនួនប្រជាពលរដ្ឋដែលរងគ្រោះ​ដោយទឹកជំនន់ឆ្នាំ​នេះមានចំនួន​តិចជាងឆ្នាំមុន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        80
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        116
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm